ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញទទួលសារតាំង ពីឯកឧត្តម Serob Bejanyan ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសាធារណរដ្ឋអាមេនីប្រចាំអាស៊ាន នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងពិធីជូនសារតាំងនោះ ភាគីទាំងពីរបានគូសបញ្ជាក់ពីតម្រូវការដើម្បីរិះរកសក្តានុពល ដើម្បីសហការបន្ថែមទៀតរវាងអាស៊ាន និងអាមេនី ហើយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជាប្រយោជន៍រួម។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.