ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ahmed bin Ali Al Sayegh រដ្ឋលេខាធិការក្រសួងការបរទេសអេមីរ៉េតអារ៉ាប់រួម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការតាមវិស័យអាស៊ាន-អេមីរ៉េតអារ៉ាប់រួមលើកដំបូង ដែលនៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីពង្រឹងភាពជាដៃគូតាមវិស័យរវាងអាស៊ាន និងអេមីរ៉េតអារ៉ាប់រួម និងបានស្វែងរកវិធីនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ប្រយោជន៍ និងការចាប់អារម្មណ៍រួម

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.