គណៈកម្មាធិការមជ្ឈិមស្តីពីការបង្ការ ត្រួតពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃទី៣០ ខែឧសភាថា ប្រទេសនេះនឹងបន្តវិធានការបង្ការជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនា។

យោងតាមគណៈកម្មាធិការនោះបានឱ្យដឹងថា ការពន្យារនេះរួមបញ្ចូលទាំងវិធានការរឹតបន្តឹងចំពោះជំងឺកូវីដ១៩ ទាំងអស់ដែលត្រូវបានកំណត់ថានឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភាម្សិលមិញនេះ លើកលែងតែវិធានការមួយចំនួនដែលនឹងត្រូវបានបន្ធូរបន្ថយជាបណ្តើរៗ។

ការបន្តនេះអនុវត្តចំពោះរាល់បទបញ្ជា សេចក្តីប្រកាស និងសេចក្តីណែនាំដែលចេញដោយស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងក្រសួង ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតមួយនេះ។

ទិន្នន័យផ្លូវការបានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ប្រទេសមីយ៉ាន់ម៉ាបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៨.៨១៨ករណី។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសបានកើនឡើងដល់ ១៩.៤៩៤នាក់ និងអ្នកជំងឺចំនួន ៦១៧.៧៧៤នាក់ បានជាសះស្បើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.