កីឡាការិនីជនពិការ បាល់បោះជិះរទេះកម្ពុជាបាន ហ្វឹកហាត់យ៉ាងសកម្ម ហើយបានប្តេជ្ញាដណ្តើម មេដាយជូនជាតិក្នុងព្រឹត្ដិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ នឹងចាប់ផ្តើមពីថ្ងៃទី ៣ដល់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៣ ដើម្បីជាមោទនភាពជាតិ និងប្រជាជនកម្ពុជា។ . កីឡាការិនី តៅ ចិន្តា អាយុ៣៨ឆ្នាំ មកពីខេត្តបាត់ដំបងដែលជាកីឡាការិនីជនពិការ បាល់បោះជិះរទេះ កម្ពុជា បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះ គឺក្រុមអត្តពលិកបានហ្វឹកហាក់យ៉ាងចិត្តទុកដាក់ ធ្វើយ៉ាងណាដើម្បីឱ្យរូបគាត់ទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍នេះ ។ កីឡាការិនីរូបនេះបានបន្ថែមថា បន្ទាប់ពីមានការណែនាំពីគូ្របង្វឹកអំពីបច្ចេកទេស ក៏ដូចជាការហ្វឹកហាត់ ដុសខាត់សមត្ថភាពជារៀងរាល់ថ្ងៃ ដោយជឿជាក់ថា នឹងទទួលបានមេដាយជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា ខណៈដែលគូប្រកួតរបស់គាត់ គឺធ្លាប់បានជួបប្រកួតជាមួយចំនួនពីរដងរួចមកហើយ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.