នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូបញ្ជាក់ថា កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង ០មេដាយ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចជោ បានលើកឡើងថា « កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង ០មេដាយ។

ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាសនិងឈរលំដាប់ទី៣ខាងមេដាយច្រើន(សូមមើលតារាងប្រៀបធៀប)។

នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួមនិងក្នុងវិស័យកីឡា និយាយដោយឡែក»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.