ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០២គ្រឿង នាវាទី១ មានឈ្មាះJS URAGA (MST-463) និងនាវាទី២ មានឈ្មោះJS AWAJI (MSO-304) បានចូលចត នៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពី លោក ឧត្តមនាវី ត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ និងនាយនាវីជាច្រើនរូប ទៀត។

លោកវរនាវីឯក ណាកៃ អៃអអ៊ិឆិ មេបញ្ជាការបោស សម្អាតមីនទឹក កងពលទី១ បានថ្លែងអំណរគុណនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែល បានទទួលស្វាគមន៍ដំណើរចូលចតរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុនាឱកាសនេះ។

ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន និងមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ពីគ្នា ជួបថ្នាក់ដឹកនាំក្រសួងការពារជាតិ កម្ពុជា លំហាត់រួមគ្នា និងមានកម្មវិធីប្រកួតកីឡាមិត្តភាពរវាងកងទ័ពជើងទឹកទាំង ពីរនៅ ព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់នាវាកងស្វ័យការពារជើងទឹក ជប៉ុន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

លក្ខណៈបច្ចេកទេសនាវារួមមាន៖ នាវាទី១. ឈ្មោះ JS URAGA (MST-463) មាន បណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥.៤ម៉ែត្រ ទម្ងន់ផ្ទុក ៥៦៥០tons Speed 22knots=41km/h ចំនួនមនុស្ស ១៧០នាក់មានHelicopter ចំនួន 01គ្រឿង ដឹកនាំដោយ មេបញ្ជាការនាវា លោក វរនាវីទោ MATSUNAGA Akihi to។ នាវាទី២. មានឈ្មោះ JS AWAJI ( MSO-304 ) បណ្ដោយ ៦៦.៨ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ ទំងន់ផ្ទុក ៦៩០tons Speed 14knots=26km/h មាននាវិកចំនួន ៥៤នាក់ ដឹកនាំដោយមេបញ្ជាការ នាវា លោក វរនាវីទោ TAGUCHI Takuma៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.