ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិជាច្រើនកុះករ បាននាំគ្នាចូលរួមអបអរពិធីដង្ហែតុក្កតាយក្ស លើកទី១២ នៅក្នុងក្រុងសៀមរាប ដើម្បីលើកស្ទួយនូវវិស័យសិល្ប: វិស័យអប់រំ វប្បធម៌ បរិស្ថាន និងដើម្បីឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ពីវិស័យសិល្ប:នេះ ។
ក្បួនដង្ហែតុក្កតាយក្សនេះ បានចាប់ផ្ដើមពីម៉ោង៧នាពេលរាត្រី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ដោយចេញពីចំណុចមុខវត្ដដំណាក់ កាត់តាមបណ្ដោយផ្លូវដឹងស្ទឹងសៀមរាប និងផ្លូវសំខាន់ៗ មួយចំនួនទៀត ឆ្ពោះទៅកាន់សួនច្បារព្រះរាជដំណាក់ក្រុង ដើម្បីដាក់តាំងបង្ហាញឱ្យប្រជាពលរដ្ឋទស្សនាកំសាន្ដ និងចូលរួមគាំទ្រដល់ស្នារដៃសិល្ប: និងបង្ហាញដល់ភ្ញៀវទេសចរទស្សនាកំសាន្ដ ។ ពិធីដង្ហែនេះដែរ ដោយមានអ្នកទេសចរជាតិ និងអន្ដរជាតិរាប់ពាន់នាក់ ចូលរួមដង្ហែ និងឈរអបអរតាមដងផ្លូវ អមដោយការប្រគុំតន្ដ្រី ការរាំច្រៀង និងសម្លេងហ៊ោរកញ្ច្រៀវកងរំពងផងដែរ នាពេលរាត្រីនោះ។
ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមទស្សនា បានបង្ហាញពីអារម្មណ៍រីករាយ ដោយលើកឡើងថា ការបង្កើតក្បួនដង្ហែតុក្កតាយក្សនេះ គឺជាសក្ខីភាពបង្ហាញពីប្រទេសជាតិមានសុខសន្ដិភាព ការរស់ឡើងវិញនូវវិស័យទេសចរណ៍ និងការលើកកំពស់វិស័យសិល្ប: វប្បធម៌ នៅក្នុងតំបន់ទេសចរអង្គរ ជាពិសេសធ្វើឱ្យមានការទាក់ទាញអ្នកទេសចរទៅកំសាន្ដនៅខេត្ដសៀមរាបផងដែរ។ ពួកគាត់សម្ដែងនូវមោទកភាព ដែលក្រុងសៀមរាប មានការបង្កើតនូវកម្មវិធីទាក់ទាញអ្នកទេសចរបែបនេះ ក្រោយពីអាក់ខានជាង ២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ជាមួយគ្នានេះ តុក្កតាយក្សនេះ ពិតជាសិល្ប:កែឆ្នៃដ៏ល្អឥខ្ចោះរបស់អ្នករៀបចំព្រោះរូបតុក្កតានីមួយៗ រចនាឡើងបង្កប់នូវអត្ដន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាពលរដ្ឋខ្មែរ។
លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីកុក្កតាយក្ស លោកបានឱ្យដឹងថា តុក្កតាយក្សឆ្នំា២០២៣ ក្រោមប្រធានបទ ” ខ្មែរក្លាហាន ” បន្ទាប់ពីអាក់ខានដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ រយ:ពេលជាង ២ឆ្នាំកន្លងមក។ ការបង្ហាញតុក្ដាយក្សនេះ ដើម្បីលើកស្ទួយនូវិស័យសិល្ប: វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស សម្រាប់ឱ្យមានការទាក់ទាញភ្ញៀវទេសចរផងដែរ។ លោកបន្ដថា កុក្កតាយក្សនេះ មានចំនួន ៧តួអង្គ ដែលរចនាឡើងដោយអង្គការក្នុងស្រុក និងក្រៅស្រុកជាង ១០ស្ថាប័ន ដែលមានកុមារាកុមារី មកពីអង្គការ ព្រមទាំងសិស្សានុសិស្សនៅសាលាបឋមសិក្សា ក្នុងស្រុកចំនួន ២កន្លែងផងដែរ។ តុក្ដាយក្សមានតួអង្គចំនួន ៧តុក្ដាក្នុងនោះ មានតួអង្គចំនួន ៣សំខាន់ៗ រួមមានតួអង្គព្រះវេស្សន្ត បង្ហាញពីភាពធន់នឹងស្មារតីកម្ពុជា មេត្ដាករុណា តួអង្គអ្នកម្ដាយបង្ហាញពីការបីបាច់ថែរក្សាកូនៗ របស់ពួកគាត់ឱ្យរួចផុតពីការឆ្លងជំងឺកូវីដ-១៩ និងតួអង្គតុក្កតាកសិករ បង្ហាញពីការប្រកបរបរកសិកម្ម ការផ្ដល់នូវស្រូវអង្ករ ដល់ប្រជាពលរដ្ឋ ដែលមិនបានធ្វើស្រែចំការ និងមានរូបតុក្កតាសត្វត្រីកម្រ សត្វស្លាប និតំណាសត្វល្អិតផងដែរ ដែលបញ្ចាំងពីធាតុនៃបរិស្ថានសង្គម វប្បធម៌ និងធម្មជាតិ របស់ប្រទេសកម្ពុជាពីសត្វជិតផុតពូជ ។
លោកបន្ដថា គម្រោងនេះមានរយ:ពេលជាង ១២ឆ្នាំមកហើយ ដោយចាប់ផ្តើមនៅឆ្នាំ២០០៧ ដែលទទួលបានជោគជ័យ ក្នុងក្រុងសៀមរាប ប៉ុន្ដែត្រូវអាក់ខាន ២ឆ្នាំដោយសារជំងឺកូវីដ១៩។ ក្បួនដង្ហែ នៅតាមដងផ្លូវក៏មានហ្វូងមនុស្សយ៉ាងច្រើនកុះករនឹងត្រេកអរចំពោះកុមារ តន្រ្តីករ និងអ្នកសំដែងដែលជះពន្លឺភ្លើង នាពេលយប់ដោយភាពរីករាយផងដែរ៕

.j.jpg)

.j.jpg)
.j.jpg)
.j.jpg)
.j.jpg)

.j.jpg)
.j.jpg)
.j.jpg)

.j.jpg)

.j.jpg)
.j.jpg)
.j.jpg)
ប្រភព៖ ក្រសួងព័ត៌មាន