លោក ហ្សេឡេនស្គី បាន និយាយនៅក្នុងសារជាវីដេអូរបស់លោក ដែលបង្ហោះបន្ទាប់ពីកិច្ចប្រជុំដែលផ្តោតលើបញ្ហាថាមពលថា រដូវរងាបានចប់ហើយ វាពិតជាការលំបាកខ្លាំងណាស់ ហើយប្រជាជនអ៊ុយក្រែនគ្រប់រូបមានអារម្មណ៍ថាមានការលំបាកយ៉ាងខ្លាំង។ ប៉ុន្តែយើងបានផ្តល់ឱ្យពួកគេនូវថាមពល និងកម្តៅ ខណៈការគំរាមកំហែងដល់ប្រព័ន្ធថាមពលនៅតែមាន ហើយការរងារនៅតែបន្តដើម្បីធានាថាប្រព័ន្ធថាមពលនៅតែបន្តដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន

NDTV។ ប្រធានាធិបតីអ៊ុយក្រែនរូប នេះ បាននិយាយថា ក្រុមមន្ត្រីបានពិភាក្សាអំពីរបៀបផ្គត់ផ្គង់ថាមពលក្នុងរដូវក្ដៅ ដោយយើងបានមើលឃើញពីហានិភ័យ ហើយនឹងបង្កើតការឆ្លើយតប។ សូមរំឭកថា រុស្ស៊ីបានវាយប្រហារដោយមីស៊ីលឥតឈប់ឈរលើស្ថានីយថាមពល ដើម្បីបំបាក់ស្មារតីប្រជាជនអ៊ុយក្រែន។

ក្រុមសិទ្ធិមនុស្សបញ្ចាក់ថា ការវាយប្រហារលើគោលដៅថាមពលមានឥទ្ធិពលយ៉ាងខ្លាំងលើជនស៊ីវិល ហើយក្រុមខ្លះលើកឡើងថា រុស្ស៊ីគួរតែត្រូវបានស៊ើបអង្កេតសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម ខណៈ ការវាយប្រហារបានប៉ះពាល់ដល់ប្រជាជនអ៊ុយក្រែនរាប់សែននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.