ក្រសួងការងារ បានជំរុញឱ្យមាន ការលើក កម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកជាកាលានុវត្ត ភាព និងកាតាលីករថ្មីមួយសម្រាប់ពន្លឿនការសម្រេចបាន នូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរា ជការជាស្រ្តីរបស់ក្រសួង ដើម្បីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគស ម័យឌីជីថល” “Women Together for Peace and Development in Digital Age” រៀបចំឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានជំរុញ និងរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសារទរ និងរំលឹកពីប្រវត្តិនៃការតស៊ូ និងជោគជ័យរបស់ស្ត្រីក្នុងការទាមទារដណ្តើ មយកមកនូវសិទ្ធិខាងសេដ្ឋកិច្ច សង្គម និងនយោបាយ ដែលជាង ១០០ឆ្នាំមុននេះ សិទ្ធិទាំងនេះ ពុំត្រូវបានធានា និងផ្តល់ជូនស្ត្រីនោះឡើយ។

ឯកឧត្តមក៏បានលើកឡើងថា មូលបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នេះ គឺត្រូវបានជ្រើសរើសឡើងដើម្បីរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុនខិតខំតស៊ូគ្រប់បែបយ៉ាងរហូត ឈានទៅសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយដែលយើងបានរួមគ្នាបន្តខិតខំថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន។ គ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី គូសបញ្ជាក់ថា « ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែក នៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹងជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារ សេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ»។ ឯកឧត្តម បន្ថែមថា ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ។

សូមជម្រាបជូនថា យុទ្ធនាការ៨មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលមហាសន្និបា តអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី និង សន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំយុទ្ធនា ការទិវា អន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាន នូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់ រូប៕

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.