បាល់ដ៏អាថ៌កំបាំង ១ ត្រូវបានរកឃើញនៅលើតំបន់ឆ្នេរសមុទ្រទីក្រុង Hamamatsu ខេត្ត Shizuoka ប្រទេសជប៉ុន ដែលបង្ខំឱ្យក្រុមនគរបាលបិទតំបន់មួយនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC News។

វត្ថុមួយនេះត្រូវបានប្រទះឃើញដោយស្ត្រីក្នុងស្រុកម្នាក់កាលពីព្រឹកថ្ងៃចន្ទ ហើយលោកស្រីក៏បានរាយការណ៍ប្រាប់ក្រុមនគរបាល។ យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គេមានក្តីកង្វល់ថា វត្ថុមួយនេះអាចជាគ្រាប់មីនសមុទ្រ។

ការតាម ប្រមាញ់រកវត្ថុរាងមូលដ៏អាថ៌កំបាំងត្រូវបានធ្វើឡើងកាន់តែខ្លាំង ក្រោយសហរដ្ឋអាមេរិកចោទប្រកាន់ចិនថា បានបង្ហោះបាល់ឡុងចារកម្មឆ្លងកាត់ដែនអាកាសរបស់ខ្លួនកាលពីដើមខែនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងនិយាយថា វាគ្រាន់តែជាបាល់ឡុងឧតុនិយមប៉ុណ្ណោះ ដែលហោះខុសផ្លូវចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.