កាសែតអនឡាញ VnExpress បានរាយការណ៏ថា ក្រុមហ៊ុនផលិតរថយន្តវៀតណាមមួយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្នុងស្រុករបស់ General Motors ក្នុងប្រទេសចិន ដើម្បីណែនាំរថយន្តអគ្គិសនីខ្នាតតូចនៅក្នុងប្រទេសនេះ។  នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

ក្រុមហ៊ុន TMT Motors របស់វៀតណាមនឹងធ្វើការជំរុញរួមគ្នាជាមួយក្រុមហ៊ុន SAIC-GM-Wuling (SGMW) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Motors និងដៃគូចិនពីរគឺ SAIC Motor និង Wuling Motors ដើម្បីដាក់លក់រថយន្តអគ្គិសនី (EV) ក្រោមម៉ាក Wuling ក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។

ក្រុមហ៊ុន TMT Motors បាននិយាយថា ខ្លួនមានសិទ្ធិអំណាចផ្តាច់មុខក្នុងការផលិត ប្រមូលផ្តុំ និងចែកចាយរថយន្ត EV នៅក្នុងប្រទេសវៀតណាម ហើយថា SGMW នឹងគាំទ្រដល់សមត្ថភាពផលិតរបស់ខ្លួនដោយការផ្តល់នូវគ្រឿងបន្លាស់រថយន្តដើម្បីធានាគុណភាព និងការដឹកជញ្ជូន។

ក្រុមហ៊ុន TMT Motors បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រថយន្ត Hongguang MINI EV គឺជារថយន្តដំបូងគេដែលចេញលក់នៅក្នុងប្រទេសវៀតណាម ដោយបន្ថែមថា រថយន្តអគ្គិសនីខ្នាតតូចដែលមានទ្វារពីរបានដំណើរការលើសពីគូប្រជែងជាច្រើន ដើម្បីក្លាយជារថយន្ត Mini EV ដែលលក់ដាច់បំផុតនៅលើពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។

ក្រុមហ៊ុន TMT Motors បាននិយាយថា ខ្លួននឹងបញ្ចេញរថយន្ត Hongguang MINI EV នៅទីតាំងដែលមានស្រាប់របស់ខ្លួននៅក្នុងខេត្ត Hung Yen ភាគខាងជើង នៅខាងក្រៅរដ្ឋធានីហាណូយ ដែលបច្ចុប្បន្នមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ៣០,០០០ គ្រឿង៕

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.