កម្ពុជា និងបណ្ដាសមាជិក៣៩ប្រទេសផ្សេងទៀត រួមទាំងអង្គការសហប្រជា ជាតិបានជំរុញការលុបបំបាត់ការគ្មានកាកសំណល់ ដោយធ្វើការកែច្នៃកាកសំណល់ឡើងវិញ ដើម្បីកុំឱ្យមានសំណល់ក្នុងសង្គមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពី ពិធីបើកវេទិកានៃកិច្ចប្រជុំថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចចក្រា នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្ដសៀមរាប។

ថ្លែងក្នុងពិធីបើកវេទិកានេះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថានបានថ្លែងថា កិច្ចប្រជុំនេះបានផ្តោតលើ3R ដែលពាក់ព័ន្ធនឹងការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ ហើយចំណុចទាំងនេះគឺសំដៅជារួមនៃការអភិវឌ្ឍវិស័យសំខាន់ៗ ដើម្បីកាត់បន្ថយរួមមាន ដាក់សម្ពាធលើធនធានធម្មជាតិដែលជាផ្នែកមួយនៃការដាក់ទម្ងន់សម្រាប់ការផលិតនិងប្រើប្រាស់។

ឯកឧត្ដមបញ្ជាក់ថា ដើម្បីធ្វើឱ្យសង្គមគ្មានសំណល់ មានន័យថាកាត់បន្ថយ ឬការប្រើប្រាស់ឡើងវិញ ឬក៏កែច្នៃដើ ម្បីកុំឱ្យមានសំណល់ក្នុងសង្គមរបស់យើង។

ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «សំណល់គឹសំដៅលើផលិតភាពរបស់មនុស្ស និងផលិតភាព ការប្រើប្រាស់ផ្សេងៗ ក្នុងនោះមិនមែនពាក់ព័ន្ធនឹងសំណល់ប្លាស្ទិក ឬសំណល់ផ្សេងទេ គឺសំណល់រួមក្នុងវិស័យសំខាន់ៗពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងក្នុងសង្គម»។ ឯកឧត្ដមបន្ដថា ការផ្សាភ្ជាប់ 3R និងសេដ្ឋកិច្ចចក្រា គឺ សំដៅទៅលើការធ្វើយ៉ាងណាដើម្បី ទាញសំណល់ដែលបានប្រើប្រាស់រួច ហើយយកមកកែច្នៃឱ្យប្រើប្រាស់ឡើងវិញ ដែលជាផលិតផលមានតម្លៃ សម្រាប់ការប្រើប្រាស់ និងមានលក្ខខណៈវិលជុំ។ មានន័យថា ការប្រើប្រាស់ហើយបោះចោល ដែលបង្ហាញទាំងអស់នេះមានសម្ពាធធម្មជាតិ និងភពផែនដី ។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់តំណាងអង្គការសហប្រជាជាតិ តំណាងប្រទេសជប៉ុន និងតំណាងប្រទេសកម្ពុជាបានឱ្យដឹងថា ការប្រើប្រាស់ច្រើននូវសំណ ល់នៅលើភពផែនដី ក្នុងរយៈពេលកន្លងមក និងដើម្បីធ្វើឱ្យធនធានធម្មជាតិ ក៏ដូចជាធនធាន នៅលើភពផែនដីមាននិរន្តរភាព និងការប្រើប្រាស់ប្រកបដោយចីរភាព ដែលសំដៅដល់ការ ប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ ដែលចេញពីការអភិវឌ្ឍ។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងវេទិកានេះដែរក៏មានលើកឡើងទាក់ទងនឹងការកាត់បន្ថយសម្ពាធនធានធម្មជាតិ ការបន្ស៊ាំការប្រែប្រួលអាកាសធាតុ គុណភាពទឹក បរិស្ថាន និងផាសុកភាព ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖«វេទិការថ្នាក់តំបន់លើកទី១១នេះដែលកម្ពុជាធ្វើ ម្ចាស់នេះមានតំណាងប្រទេស៣៩មកចូលរួម និងមន្ត្រីជំនាញមកពីស្ថាបប័នផ្សេងៗ ដើម្បីពិភាក្សាផ្លាស់ប្តូរ យោបល់ពីមួយទៅមួយ ដើម្បីចែករំលែកបទពិសោធន៍ពីគ្នា»។ ក្នុងវេទិកាក៏បានពិភាក្សាលើការគ្រប់គ្រងសំណល់រឹង សំរាម នៅក្នុងតំបន់ ជាពិសេសនោះផ្តោតសំខាន់លើកបញ្ហាប្លាស្ទិក ដែលប្លាស្ទិកដែលបានប្រើប្រាស់ច្រើន ក្នុងនោះសំណល់ប្លាស្ទិកជាង៩៥ភាគរយ បានប្រើប្រាស់ក្នុងរយៈពេល ៦ខែ ក្រោយមកត្រូវបានបោះចោល ដែលចំណុចនេះត្រូវបានគិតគូរ។ លើសពីនេះទៀត សំរាមប្លាស្ទិកនេះ មិនត្រឹមតែបន្សល់ទុកលើផែនដីនោះទេ វាក៏បានធ្លាក់ទៅក្នុងសមុទ្រផងដែរដែលបំពុលដល់បរិស្ថាននិងជីវៈចម្រុះជាពិសេសការពិភាក្សាពីការធ្វើការកាត់បន្ថយការប្រើប្រាស់សំណល់និងការកែច្នៃ ប្រើប្រាស់សំណល់ទាំងអស់។

ឯកឧត្តម នេត្រ ភក្រ្ដា បានគូសបញ្ជាក់បន្ថែមថា៖ «តំណាងប្រទេសទាំងអស់បានលើកឡើងថា ត្រូវធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយការបញ្ហាសំណល់ ហើយក្រៅពីនោះ គឺប្រទេសទំាងអស់ត្រូវសិក្សាយ៉ាងដូចម្ដេចក្នុងការសាមគ្គីដើម្បីឱ្យការគ្រប់គ្រងបញ្ហានេះក្នុងសង្គមអាស៊ី ប៉ាស៊ីហ្វិកគ្មាន សំណល់»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.