ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួស ជុលខ្លោងទ្វារតាកាវ នៅទិសខាងលិចរបស់ក្រុងអង្គរធំបានរួចរាល់ជាស្ថាពរហើយ ដែល បច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារ ដែលនៅសេសសល់មួយ ចំនួនតូចតែប៉ុណ្ណោះ។

ឯកឧត្តមបានឱ្យដឹងទៀតថា ការងារស្ថិតនៅជាប់ខ្លោងទ្វារនេះ គឺក្រុមការងារអាជ្ញា ធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ស្ថិតនៅពីលើ កំពែងភ្ជាប់សងខាងតួខ្លោងទ្វារទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បី រក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ព័ន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះនៅសល់ តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះលើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ហើយនឹង បញ្ចប់នាពេលឆាប់ៗខាងមុខ។ រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ ក្រុមការងារ នឹងបន្តជួសជុលជាបន្តបន្ទាប់ ដោយដាក់រូបពេញលេញ មានដៃ ជើង និងមានព្រះកេសខ្លះៗ ដោយឡែក រូបយក្សទាញព្រ័ត្រ គឺមានភាពស្មុគស្មាញបន្ទិចដោយសារគ្រឹះ។

ឯកឧត្ដមបន្តទៀតថា មុននឹងបញ្ចប់ការងារជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរ ជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីឈ្វេង យល់ពីរចនាសម្ព័ន្ធបាតរបស់ខ្លោងទ្វារ។ យើងបានរកឃើញមានរន្ធសម្រាប់ដាក់សសរ ឈើនៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើនៅសម័យនោះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.