ការវិភាគហានិភ័យនយោបាយ គឺជាដំណើរការក្នុងការវាយតម្លៃទៅលើឥទ្ធិពលរបស់កត្តានយោបាយមកលើ
ការវិនិយោគទុន អាជីវកម្មខ្នាតអន្តរជាតិ និងសកម្មភាពផ្សេងៗទៀត។ ចំណុចសំខាន់ៗនៃការវិភាគ ហានិភ័យនយោបាយរួមមាន៖

ការកំណត់អត្តសញ្ញាណហានិភ័យដែលនឹងអាចកើតឡើង៖ ក្នុងនោះរួមបញ្ចូលទាំងការកំណត់ការផ្លាស់
ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល អស្ថិរភាពនយោបាយ និងភាពចលាចលស៊ីវិលដោយកត្តាទាំងអស់នេះសុទ្ធតែអាចប៉ះពាល់ដល់ការប្រកបអាជីវកម្ម ឬការធ្វើវិនិយោគ។ ការវិភាគបរិបទនយោបាយ៖ នេះរួមបញ្ចូលទាំងការវាយតម្លៃទៅលើកត្តានយោបាយ សេដ្ឋកិច្ច និងសង្គមផងដែរ ដែលទាំងអស់នេះសុទ្ធតែអាចជះឥទ្ធិពលទៅលើការកំណត់ពីហានិភ័យនយោបាយ ដូចជាការកំណត់​​​​​ស្ថិរភាពរដ្ឋាភិបាល កម្លាំងឥទ្ធិពលរបស់បក្សប្រឆាំង និងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសទាំងមូល។

ការវាយតម្លៃទៅលើឥទ្ធិពល៖ នេះរួមបញ្ចូលទាំងការវាយតម្លៃទៅលើ សក្តានុពលនៃហានិភ័យនយោបាយមកលើការប្រកបអាជីវកម្ម ការវិនិយោគទុន និងសកម្មភាពផ្សេងៗទៀត។ ការកំណត់លទ្ធភាពនៃ
ហានិភ័យដែលកើតឡើង និងភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ក៏ជាផ្នែកដ៏សំខាន់របស់កត្តានេះដែរ។

ការបង្កើតឡើងនូវយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់៖ នេះរួមបញ្ចូលទាំងការកំណត់សញ្ញានិងការអនុវត្តយុទ្ធសាស្រ្តដើម្បីគ្រប់គ្រង ឬកាត់បន្ថយផលប៉ះពាល់នៃហានិភ័យនយោបាយ ដូចជាការធ្វើពិពិធកម្មក្នុងការធ្វើវិនិយោគទុន  ការកសាងទំនាក់ទំនងឱ្យបានរឹងមាំជាមួយដៃគូពាក់ព័ន្ធសំខាន់ៗរួមជាមួយនឹងការអនុវត្តផែនការគ្រប់គ្រងហានិភ័យជាដើម។

ការត្រួតពិនិត្យ និងការពិនិត្យមើលឡើងវិញ៖ នេះរួមបញ្ចូលទាំងការត្រួតពិនិត្យជាបន្តបន្ទាប់នៃបរិបទនយោបាយ និងការត្រួតពិនិត្យជាប្រចាំនូវហានិភ័យនយោបាយ និងយុទ្ធសាស្ត្រក្នុងការកាត់បន្ថយផលប៉ះពាល់នូវបញ្ហានយោបាយណាមួយ។

ជារួមមក ការវិភាគហានិភ័យនយោបាយគឺជាដំណើរការដ៏ស្មុគស្មាញមួយ ហើយទាមទារនូវការគិតពិចារណាទៅលើបរិបទជាក់លាក់ណាមួយ វិស័យជាក់លាក់ណាមួយ បូករួមទាំងអាជីវកម្មជាក់លាក់ណាមួយផងដែរ។ លើសពីនេះទៅទៀត ការវិភាគពីហានិភ័យនយោបាយគួរចាំបាច់ត្រូវអនុវត្តឱ្យបានទៀងទាត់ និងទាន់ពេលវេលានាពេលដែលស្ថាភាពមានការប្រែប្រួល៕

Share.

Comments are closed.