ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិអន្តរជាតិប្រមាណជាង៧ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន វៀតណាម។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញ ប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបគិតចាប់ពីថ្ងៃទី ២១-២២ ខែ មករា ឆ្នាំ២០២៣ មានចំនួនប្រមាណជាង ៧.២០០០ នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៦៤.០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៤២.៥០០ នាក់។
ចំណែករមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ៥.៦០០ នាក់។ តំបន់ទន្លេសាបមានចំនួនប្រមាណ ២.៥០០នាក់។ រីឯសហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១៣.៤០០ នាក់ ។ ហើយភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨.៩១៥ នាក់៕

ប្រភព៖ CNC

Share.

Comments are closed.