លោកបាននិយាយនៅក្នុងពិធីពិសារអាហារពេលព្រឹកនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតនឹងចូលរួមជាមួយអង្គការណាតូ»។

មេដឹកនាំហូឡង់រូបនេះបាននិយាយបន្ថែមថា «វាសមហេតុសមផលជាប្រវត្តិសាស្ត្រ ហើយវាគឺជាការចង់បានរបស់ពួកគេ ដោយពួកគេគួរតែជាផ្នែកមួយនៃអង្គការណាតូ។ ប៉ុន្តែនៅពេលនេះ វាមិនទាន់អាចធ្វើទៅបានទេ ដោយសារតែកិច្ចចរចានៅកំពុងបន្ត។ ខ្ញុំផ្ទាល់ក៏កំពុងពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន និងអ្នកផ្សេងទៀតដើម្បីស្វែងរកផ្លូវឆ្ពោះទៅមុខផងដែរ ដោយពិភាក្សាអំពីរបៀបធ្វើឱ្យរឿងនេះកើតឡើង។ ខ្ញុំគិតថាវាទាំងអស់នឹងមិនកើតឡើងនៅសប្តាហ៍ក្រោយទេ ហើយប្រហែលជាមិនមានសូម្បីតែនៅខែក្រោយ ប៉ុន្តែខ្ញុំជឿជាក់ថា វានឹងកើតឡើងនៅក្នុងឆ្នាំនេះ»។

Share.

Comments are closed.