បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Twitter Inc គ្រោងបញ្ឈប់បុគ្គលិកចំនួន ៥០នាក់បន្ថែមទៀតនៅក្នុងផ្នែកផលិតផល របស់ខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ជុំវិញការបញ្ឈប់បុគ្គលិកនេះ Twitter មិនបានបញ្ជាក់នោះទេ ថាតើវានឹងដំណើរការចាប់ពីថ្ងៃណាទៅ តែយ៉ាងណាការចាប់ផ្តើមបញ្ឈប់បុគ្គលិកជាថ្មីម្តងទៀតរបស់ Twitter នេះទំនងដូចទៅនឹងមូលហេតុមុនៗអីចឹងគឺដើម្បីកាត់បន្ថយចំណាយនៅក្នុងក្រុមហ៊ុនដែលកំពុងប្រឈមមុខនឹងការក្ស័យធន ទាំងនេះក៏ដោយសារតែវិនិយោគិនក្រុមហ៊ុនធំៗជាច្រើនបាននាំគ្នាដកខ្លួនចេញពី Twitter។

គួរបញ្ជាក់ដែរថា ប្រាក់ចំណូលរបស់ Twitter សម្រាប់ត្រីមាសទី៤ កន្លងទៅនេះបានធ្លាក់ចុះប្រហែល ៣៥ភាគរយ មកនៅត្រឹមតែ ១.០២៥ពាន់លានដុល្លារប៉ុណ្ណោះ ដែលនាយកប្រតិបត្តិពាណិជ្ជកម្មកំពូលបានបង្ហាញនៅក្នុងកិច្ចប្រជុំ៕

Share.

Comments are closed.