នារាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្រេចមិនប្តឹងបន្ត ក្រោយលោក គង់ គាំ និងភរិយា ប្រគល់ផ្ទះដែលជាសម្បត្តិរដ្ឋ ជូនរដ្ឋវិញ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា « ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបាន លោកគង់ គាំ និងភរិយាផ្តិតមេដៃប្រគល់ ជូនរដ្ឋវិញបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោកគង់ គាំ និងគ្រួសាររយៈពេល៣ម៉ោងកន្លះ។

កុំឲ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនបឹងងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេសដែលអាចធ្វើ នាសប្តាហ៍ក្រោយ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.