សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេស ខាងត្បូង (Voice of South Summit) ដែលមានជាង ១២០ប្រទេសចូលរួម តាមប្រព័ន្ធនិម្មិត ពីភូមិគ្រឹះតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពី ប្រទេសជាច្រើនហើយត្រូវបានដឹងនាំដោយប្រទេស ប្រទេសឥណ្ឌាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទាំងមូល។ កិច្ចប្រជុំកំពូលស្តីពីសម្លេងនៃបណ្តាប្រទេសខាងត្បូងពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយប្រទេសឥណ្ឌាបច្ចុប្បន្នកាន់តំណែងជាប្រធាន នៃក្រុម G20 ។



ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.