ប៉ូលិសជាតិឥណ្ឌូណេស៊ីនឹងដាក់ពង្រាយមន្ត្រីជាង ៨ ០០០នាក់ ដើម្បីធានានូវសកម្មភាពជាបន្តបន្ទាប់ដែលបានគ្រោងធ្វើនៅក្រោមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅកោះបាលី នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

អធិការប៉ូលិសកោះបាលី លោក ពូទូ ចាយ៉ាន់ ដានូ ពុត្រា បានជូនដំណឹងកាលពីថ្ងៃទី១២ ខែកញ្ញាថា នៅពេលមុននេះ កម្លាំងប៉ូលិសចំនួន ៦ ៨២៦នាក់ ត្រូវបានរៀបចំដើម្បីធានាសន្តិសុខសម្រាប់ព្រឹត្តិការណ៍នេះ ប៉ុន្តែអគ្គស្នងការប៉ូលិសជាតិបានណែនាំថា ចំនួននេះត្រូវបង្កើនចំនួន ២០% ទៀត។

លោកបាននិយាយថា មន្រ្តីប៉ូលីសបាលី និងមន្រ្តីប៉ូលិសក្រោមការគ្រប់គ្រងរបស់អគ្គស្នងការប៉ូលិសជាតិ (BKO) នឹងរួមគ្នាធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលក្រុមប្រទេស G20។

ទន្ទឹមនឹងនេះដែរ មេបញ្ជាការយោធាភូមិភាគ (Pangdam) IX/Udayana និងជាមេបញ្ជាការនៃក្រុមសន្តិសុខតំបន់កោះបាលីសម្រាប់កិច្ចប្រជុំក្រុមប្រទេស G20 លោកឧត្តមសេនីយ៍ទោ សុននី អាព្រីអាន់តូ បាននិយាយថា កងទ័ពកំពុងរៀបចំផែនការដាក់ពង្រាយកងទាហានចំនួន ៦ ០០០នាក់ ដើម្បីជួយដល់មន្រ្តីប៉ូលិសក្នុងការធានាឱ្យបាននូវសកម្មភាពសម្រាប់កិច្ចប្រជុំកំពូលក្រុមប្រទេស G20។

លោកបាននិយាយថា លោកក៏នឹងដាក់ទាហានចំនួន ២ ០០០នាក់ផងដែរឱ្យត្រៀមខ្លួនដើម្បីប្រមើលមើលពីគ្រោះធម្មជាតិនានា៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share.

Comments are closed.