កាលពីថ្ងៃចន្ទបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) បាននិយាយថា បុគ្គលិកអាហ្វហ្គានីស្ថានជាស្ត្រីចំនួនបីនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នដោយភ្នាក់ងារសន្តិសុខតាលីបង់ ហើយបានអំពាវនាវឱ្យក្រុមនេះបញ្ឈប់ការបំភិត បំភ័យដល់បុគ្គលិកស្ត្រីក្នុងស្រុករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

UNAMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីបីនាក់ដែលធ្វើការដោយអង្គការសហប្រជាជាតិត្រូវបានជ្រើសរើសដោយភ្នាក់ងារសន្តិសុខប្រដាប់អាវុធ ហើយត្រូវបានឃុំខ្លួន ដើម្បីសាកសួរជាបណ្តោះអាសន្នកាលពីថ្ងៃចន្ទ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីឧប្បត្តិហេតុនោះទេ។ “អង្គការសហប្រជាជាតិ អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ទង្វើនៃការបំភិតបំភ័យ ទៅលើបុគ្គលិកស្ត្រីអាហ្វហ្គានីស្ថានរបស់ខ្លួន ដោយអំពាវនាវឱ្យអាជ្ញាធរតាមរកការពិត និងបញ្ជាក់ឡើងវិញដោយអនុវត្តការធានាច្បាស់លាស់សម្រាប់សុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន”។

សូមបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់ប្រទេសកាលពីជាងមួយឆ្នាំមុនមក គ្មានរដ្ឋធានីបរទេសណាមួយបានទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមនេះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.