បើយើងទៅលើការចុះផ្សាយរបស់អង្គការសហប្រជាជាតិ ទាសភាព​ទំនើបគឺជាការកើតឡើងនូវបញ្ហាប្រឈមដោយសារតែ​កត្តាសំខាន់ៗ ក្នុងនោះមាន​ ជម្លោះប្រដាប់អាវុធ បញ្ហាប្រែប្រួលអាកាសធាតុ និងជំងឹរាតត្បាតសកល។

តាមការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិបានអោយដឹងថា មនុស្សប្រមាណ ៥០លាននាក់ មូយក្នុងចំណោមប្រជាជន​ ១៥០នាក់ ស្ថិតនៅក្នុងអន្ទាក់ការបង្ខំអោយធ្វើពលកម្ម ឬការរៀបការដោយបង្ខំ ដែលវាកើនឡើង​ជាង ១០ លាននាក់បើធៀបទៅចំនួនប្រាំឆ្នាំមុន។

អង្គសហប្រជាជាតិបានសង្កត់ធ្ងន់ថា ទាសភាពមិនត្រូវបានកំណត់ព្រំដែនទេ មិនថារវាងប្រទេសក្រីក្រឬប្រទេសលោកខាងលិចនោះទេ។ ច្រើនជាងពាក់កណ្តាលនៃកម្លាំងពលកម្មដោយបង្ខំបានកើតឡើងនៅក្នុងប្រទេសអ្នកមាន គឺនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឬ​ ប្រទេសចំណូលកម្រិតខ្ពស់។ ពលកម្មដោយការបង្ខិតបង្ខំ និង ការបង្ខិតបង្ខំរៀបអាពាហ៌ពិពាហ៌​​ ត្រូវបានគេចាត់ទុកជាទាសករសម័យទំនើប ។ ក្នុងន័យនេះ បុគ្គលនោះមិនអាចគេចផុតពីទេសភាពទំនើបនេះបានទេ “ដោយសារតែការគំរាមកំហែង អំពើហឹង្សា ការបោកប្រាស់ ការរំលោភបំពានអំណាច ឬទម្រង់នៃការបង្ខិតបង្ខំផ្សេងៗទៀតផងដែរ”។

គួរបញ្ជាក់ផងដែលថា​មនុស្សប្រមាណ ២៧.៦ លាននាក់ស្ថិតក្នុងការបង្ខិតបង្ខំអោយធ្វើការងារ​ក្នុងនោះមាន​កុមារចំនួន ៣.៣លាននាក់​​ ឯមនុស្សប្រមាណ ២២លាននាក់ស្ថិតក្នុងការរៀបអាពាហ៌ពិពាហ៏ដោយបង្ខំ។

ប្រភព៖ BBC

Share.

Comments are closed.