នា​ថ្ងៃទី​ ១២ ខែកញ្ញា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី​ អេ​លីហ្សា​ប៊ែ​ត ទី​២ នៅ​ទូត​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជាផងដែរ​។​ នេះបីយោងតាម ភ្នំពេញ ប៉ុស្ដិ៍។​​

សម្ដេចបាន​សរសេរ​នៅក្នុង​សៀវភៅ​រំលែក​ទុក្ខ​ថា  សម្ដេចពិត​ជាមាន​ក្តី​ក្រៀមក្រំ​យ៉ាងខ្លាំង នៅពេល​បានទទួល​ដំណឹង​នៃ​ការយាង​សោយ​ទិវ​ង្គ​តរបស់​ព្រះមហាក្សត្រី​ អេ​លីហ្សា​ប៊ែ​ត ទី​២ នៅ​ព្រះរាជដំណាក់ ប​ល​ម៉ូ​រ៉​ល (Balmoral) នៅ​ស្កុតឡែ​ន​ដ៍​ (Scotland)​។ ការសោយ​ទិវ​ង្គ​ត​នេះ​គឺជា​ការបាត់បង់​ដ៏​មហិមា​មិន​ត្រឹមតែ​ចំពោះ​អង់គ្លេស​និង​បណ្តា​ប្រទេស កំ​មិន​វែ​ល ​Commonwealth)​ ប៉ុណ្ណោះ​ទេ ​តែ​ជាការ​បាត់បង់​ចំពោះ​ពិភពលោក​ទាំងមូល​ផងដែរ​។​

សម្ដេចតេជោ ហ៊ុន សែន សរសេរថា ព្រះមហាក្សត្រី អេ​លីហ្សា​ប៊ែ​ត ទី​២ គឺជា​ឥស្សរជន​ក៏​គួរឱ្យ​ស្ញប់ស្ញែង ១ អង្គ ដែល​តែងតែ​ប្រកាន់​ខ្ជាប់​ខ្លួន​នូវ​រាជកិច្ច រាជ​វិន័យ និង​ប្រកបដោយ​ព្រះរាជ​បញ្ញាញាណ​។ ព្រះមហាក្សត្រី​​ អេ​លីហ្សា​ប៊ែ​ត ទី​២ នឹង​គង់នៅ​ក្នុង​ការចង់​ចាំ​របស់​ប្រជាជន​អង់គ្លេស​គ្រប់ៗ​រូប និង​ពលរដ្ឋ​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​ជា​រៀងរហូត​។

សម្ដេចសរសេបន្តរថា​៖ «​ក្នុងឱកាស​ប្រកបដោយ​ក្តី​សង្វេគ​នេះ តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​នូវ​សមាន​ទុក្ខ​ក៏​ក្រៀមក្រំ​បំផុត​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស និង​ជាពិសេស​ជាមួយ​ព្រះរាជវង្សានុវង្ស​របស់​ទ្រង់​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ ខ្ញុំ​សូម​ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី​​ អេ​លីហ្សា​ប៊ែ​ត ទី​២ សូម​ទ្រង់​យាង​ទៅកាន់​សុគតិភព​»៕

នេះសម្ដែងចេញពីនូវទំនាក់ទំនងដ៏ជិតស្នទ្ធិរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងចក្រភពអង់គ្លេស។ កម្ពុជាបានចាត់ទុកចក្រភពអង់គ្លេសជាមិត្តមួយដ៏ជិតស្និទ្ធមួយទៅថ្ងៃនេះក៏ដូចជាថ្ងៃអនាគតផង។ ដូច្នេះ សម្ដេចតេជោ ហ៊ុន សែនជាមួយប្រជាជនកម្ពុជាចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំនេះ។  

​ប្រភព៖ Phnom Penh Post

Share.

Comments are closed.