យោងតាមប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ HSBC បានឱ្យដឹងថា អ្នកនាំចេញនៅអាស៊ីនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាខ្លាំង ខណៈតម្រូវការទីផ្សារធំៗដូចជាអាមេរិក អឺរ៉ុបនិងចិនធ្លាក់ចុះក្នុងប៉ុន្នានខែខាងមុខ។

រោងចក្រផលិតនៅអឺរ៉ុបកំពុងដកខ្លួនជាអតិបរមា ពោលគឺនៅប្រទេសអាឡឺម៉ង់ លោក Frederic Neumann បានប្រាប់ទូរទស្សន៍ CNBC “Squawk Box Asia” កាលពីថ្ងៃចន្ទ។ អ្នកសេដ្ឋកិច្ចរូបនេះបានចង្អុលបង្ហាញថា៖ អឺរ៉ុប​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​សម្រាប់ការនាំនៅក្នុងតំបន់អាស៊ី។ បន្ថែមពីនេះទៅទៀត “យើងក៍រំពឹងថា ការធ្លាក់ចុះនៃការដឹកជញ្ជូននឹងកើតមានឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការធ្លាក់ចុះតម្រូវការរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប និងចិន នឹងក្លាយជាបញ្ហាចម្បងសម្រាប់នីហរ័ណកម្មនៃអាស៊ី”។

បន្ថែមពីនេះទៀត ប្រទេសចិនគឺជាទីផ្សារនាំចេញដ៍ធំទី 3 ដែលអ្នកនាំទំនិញនៅអាស៊ីត្រូវការជាចាំបាច់ “ទិន្នន័យពាណិជ្ជកម្ម….បានបង្ហាញពីភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក” ។

កំណើនទន់ខ្សោយរបស់ចិន

ការិយាល័យសិត្ថិជាតិ (NBS) បាននិយាយកាលពីសប្ដាហ៍មុនថាសន្ទស្សន៍អ្នកគ្រប់គ្រងការទិញផ្លូវការរបស់ប្រទេសចិនបានធ្លាក់ចុះដល់ 49.0 នៅក្នុងខែកក្កដាពី 50.2 នៅក្នុងខែមិថុនា។ ប្រទេសចិនបានមើលឃើញថាសេដ្ឋកិច្ចរបស់ខ្លួនកើនឡើងត្រឹមតែ 0.4% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងត្រីមាសទីពីរនេះ។ដូច្នេះ ការធ្លាក់ចុះសេដ្ខកិច្ចធំជាងគេទីពីររបស់ពិភពលោកនឹងមានឥទិ្ធពលជារួមទៅលើតំបន់ទាំងមូល។

លោក Neumann បានមានប្រសាសន៍ទៀតថា “វិស័យផលិតកម្មពិតជាផ្នែកដ៍ផុយស្រួយបំផុតនៃសេដ្ឋកិច្ចពិភពលោកនៅពេលនេះ”។  ដោយបន្ថែមថា ការធ្លាក់ចុះនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចអាស៊ី។
លោក​បន្ត​ថា​៖ «​អាស៊ី ​អាស្រ័យ​លើ​សេដ្ឋកិច្ច​នៃ​វិស័យ​ផលិតកម្ម​ពិភពលោក​ដូចជា​ [​កូរ៉េខាងត្បូង​] ជប៉ុន តៃវ៉ាន់​ — ពួកគេ​ទាំងអស់​ត្រូវបាន​ប៉ះពាល់​យ៉ាងខ្លាំង​ទៅនឹង​តម្រូវការ​ផលិតកម្ម​ពិភពលោក​។

សម្ពាធអតិផរណា
ទស្សនវិស័យផលិតកម្មសកលដែលចុះខ្សោយមានភាពស្មុគស្មាញ ដោយការកើនឡើងអតិផរណានៅទូទាំងតំបន់ នេះបើយោងតាមអ្នកសេដ្ឋវិទូ។ លោក​បាន​បន្ត​ថា​តម្លៃ​ទំនិញ​បាន​ចាប់​ផ្តើម​«​ធ្លាក់​ចុះ​» ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​អតិផរណា។ ទោះជាយ៉ាងណាក៏ដោយ អតិផរណាស្នូលនៅតែខ្ពស់ – មួយផ្នែកត្រូវបានជំរុញដោយប្រាក់ឈ្នួល និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់។ លោក Neumann បាន​បន្ថែម​ថា នេះ​ទំនង​ជា​នឹងផ្ដល់ផល​ប៉ះ​ពាល់​ដល់​អ្នក​នាំ​ចេញ​នៅ​អាស៊ី ដោយសារ​អតិផរណា​ស្នូល​ទំនង​ជា​នឹង​បន្ថែម​សម្ពាធ​តម្លៃ។

លោក Neumann បាននិយាយថា “កុំធ្វើខុស យើងកំពុងពិបាកសម្លឹងមើលអតិផរណាស្នូលជាខ្លាំង “។ ពិតណាស់ ការបង្អាក់នែខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីនឹងមិនអាចស្រោចស្រង់បានទេនៅខណៈសម្ពាធនៃការធ្លាក់តម្លៃនិងខិតជិតមកដល់នៅប៉ុន្មានខែខាងមុខ។

ប្រភព៖ CNBC.com

Share.

Comments are closed.