រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅថ្មីដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីជាមួយចិនទៅដល់១៥ពាន់លានដុល្លារ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅរាជធានីភ្នំពេញ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងចិនបានកើនឡើងដល់ជាង១១ពាន់លានដុល្លារក្នុងនៅឆ្នាំ២០២១ ហើយបើយោងតាមសេចក្តីថ្លែងការណ៍បានអោយដឹងថា បច្ចុប្បន្នបានស្នើសុំដំឡើងរហូតដល់១៥ពាន់លានដុល្លារ ។

សម្ដេចបានស្នើឲ្យចិនបន្តជួយកម្ពុជាតាមរយៈការនាំចូលអង្ករកម្ពុជា ផ្លែមាន និងកសិផលផ្សេងៗទៀតដោយសារតែតម្រូវការខ្ពស់នៅក្នុងទីផ្សារចិន។ ហើយសម្ដេចក៏បានស្នើឱ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅកម្ពុជា និងបង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយស្តារវិស័យទេសចរណ៍ឡើងវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានបញ្ជាក់បន្ថែមទៀតអំពីមធ្យោបាយបង្កើនទំហំពាណិជ្ជកម្ម។ គឺទី ១ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិនដែលបានចូលជាធរមាន។ ទី២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ និងទី៣ មានភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ហៅថា RCEP ដែលបានចូលជាធរមានក្នុងខែមករា ឆ្នាំ២០២២នេះ។

សម្ដេចក៏បានស្នើថា ចិនគួរតែពិចារណាជួយដល់វិស័យថាមពល ដែលជាកត្តាសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងកំឡុងពេលដែលមានជម្លោះនៅអ៊ុយក្រែន។

លោកWang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងខ្លាំង និងបានថ្លែងអំណរគុណចំពោះការបន្តប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះគោលនយោបាយចិនតែមួយ ហើយជាពិសេសលោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយអភិវឌ្ឍប្រទេស។

បើយោងតាមលោក Wang Yi ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយ ដែលប្រហែលជាមានតម្រូវការច្រើន។ ហើយទាក់ទងទៅនឹងជើងហោះហើរ លោកបាននិយាយថា វាត្រូវបានត្រឡប់ទៅកម្រិតធម្មតាវិញហើយ ប្រទេសចិននឹងពិចារណាបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។ លោកក៏បាននិយាយទៀតថា ប្រទេសចិននឹងក្រឡេកទៅមើលលើវិស័យថាមពលផងដែរ។

កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនមានចំនួន១១,១៩ពាន់លានដុល្លារដែលក្នុងនោះការនាំចេញរបស់កម្ពុជាទៅចិន មានតម្លៃត្រឹមតែ ១,៥១ ពាន់លានដុល្លារប៉ុណ្ណេះ។

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថាប្រទេសកម្ពុជាបានទទួលការវិនិយោគអចលនទ្រព្យចំនួន ១,២៩ ពាន់លានដុល្លារពីប្រទេសចិននៅប្រាំមួយខែដំបូងក្នុងឆ្នាំ ២០២២នេះ។

បើយោងតាមរបាយការណ៍បានអោយដឹងទៀតថា ប្រទេសចិនមានចំណែកប្រហែល ៤៣ ភាគរយនៃការវិនិយោគនៃសរុបចំនួន ២.៩៩ ពាន់លានដុល្លារដែលព្រះរាជាណាចក្របានទទួលក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២២។

ប្រភព៖ Khmertimekh.com

Share.

Comments are closed.