នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ SNV Netherlands Development Organization បានរៀបចំមូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ (DFCD) ជូនប្រទេសកម្ពុជាដើម្បីបើកជំហរសម្រាប់ការវិនិយោគលើវិស័យឯកជនដែលមានគំនិតផ្តួចផ្តើមក្នុងការផ្តោតទៅលើការបន្សាំអាកាសធាតុ ។

រដ្ឋាភិបាលហូឡង់បានចាប់ផ្តើមមូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ (DFCD)នេះក្នុងទឹកប្រាក់ចំនួន ១៦០ លានអឺរ៉ូ (១៦៣ លានដុល្លារ) ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បី “បង្កើនភាពធន់នៃសហគមន៍ និងប្រព័ន្ធអេកូដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ”។ មូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ (DFCD) ដែលរួមមាន SNV “មានបំណងធ្វើជាគំរូឈានមុខគេសម្រាប់ភាពជាដៃគូក្នុងស្ថាប័ន ដើម្បីទាក់ទាញ និងដាក់ពង្រាយមូលធនសាធារណៈ និងឯកជននៅក្នុងគម្រោងដែលត្រូវបានរចនាឡើងយ៉ាងល្អ និងមិនប៉ះពាល់ដល់អាកាសធាតុ” នេះបើយោងតាម ក្រសួងការបរទេសហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ហើយសេចក្តី

ថ្លែងការណ៍បានបន្តទៀតថា “ជំនាញអភិវឌ្ឍន៍គម្រោងយូរអង្វែង” និង “សមត្ថភាពនៃការបង្កើនដើមទុន និងការវិនិយោគ” នៃសមាជិករបស់សម្ព័ន្ធនឹង អនុញ្ញាតឱ្យមានការវិវត្តពីគម្រោងទៅការអនុវត្តពេញលេញ។

បើយោងតាមលោក Alexandrea Mandelbaum នាយក SNV ប្រចាំប្រទេសកម្ពុជា មូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ (DFCD) គ្រោងនឹងផ្តោតលើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវរវាងឆ្នាំ ២០២២-២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍​លោក Mandelbaum បានបង្ហាញថា ការផ្គត់ផ្គងមូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ DFCD ត្រូវបានបែងចែកជាបីដំណាក់កាល ដែលដំណាក់នីមួយៗផ្តោតលើការសិក្សាគោលគំនិត ការវិនិយោគលើកដំបូង និងការវិនិយោគដោយផ្ទាល់។

លោកបាននិយាយថា “យើងត្រូវធ្វើការរួមគ្នាដើម្បីជួយក្រុមហ៊ុនក្នុងវិស័យឯកជន ដែលបាននិងកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ឱ្យដំណើរការដោយជោគជ័យ ជាពិសេសជាមួយនឹងវិធីសាស្រ្តផ្តល់មូលនិធិប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ហើយជំរុញផលិតភាពពីកសិករខ្នាតតូចរហូតដល់កសិអាជីវកម្ម”។

រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម ទិន ពន្លក មានប្រសាសន៍ថា ដើម្បីធានាបានភាព ជោគជ័យនៃគំនិតផ្តួចផ្តើមនេះ វិស័យឯកជនត្រូវតែអាចជ្រើសរើសគម្រោងអាជីវកម្មណាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដូចជាគម្រោងគ្រប់គ្រងកាកសំណល់ ឬថាមពលពន្លឺព្រះអាទិត្យជាដើម។

ឯកឧត្តម ទិន ពន្លក ដែលជាអនុប្រធានទីពីរនៃក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពបានមានប្រសាសន៏ថា “ដូចដែលយើងដឹងហើយថា យើងមិនមានប្រាក់កម្ចីគ្រប់គ្រាន់ពីធនាគារនៅក្នុងប្រទេសកម្ពុជាយើងដើម្បីគាំទ្រដល់អាជីវកម្មដែលការពារបរិស្ថាននោះទេ។

ឯកឧត្តមបានបន្ថែមថា “ការផ្តល់មូលនិធិពីរដ្ឋាភិបាលហូឡង់គឺជាការឆ្លើយតបទៅនឹងការសន្យារបស់ខ្លួន ក្នុងនាមជាប្រទេសឧស្សាហកម្មជឿនលឿនមួយ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ” ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជ្ជា បានកត់សម្គាល់ថា ក្រសួងរបស់លោកតែងតែគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ដោយមើលឃើញថា កម្ពុជាជាប្រទេសដែលនាំចេញកសិផលមួយ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជ្ជា បានកត់សម្គាល់ថា ក្រសួងរបស់លោកតែងតែគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ដោយមើលឃើញថា កម្ពុជាជាប្រទេសដែលនាំចេញកសិផលមួយ

ឯកឧត្តមបានពន្យល់ថា ការផលិតទំនិញកសិកម្ម ក៏ដូចជាពាណិជ្ជកម្ម ទាមទារឱ្យមានការគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើផលប៉ះពាល់បរិស្ថាន។

“ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់កសិករ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ឱ្យបង្កើតគម្រោងផ្សេងទៀត ដែលមានតួនាទីលើកទឹកចិត្តសហគ្រិនក្នុងវិស័យ SME [សហគ្រាសធុនតូច និងមធ្យម] ឱ្យចូលរួមក្នុងពាណិជ្ជកម្មដែលទាក់ទងជាមួយនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ”។

បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង ម៉ុង ឫទ្ធី គ្រុប បានមានប្រសាសន៍លើកកម្ពស់ មូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ (DFCD) នេះ ដោយគូសបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងការធានាសន្តិសុខស្បៀងប្រើប្រាស់កសិកម្មឆ្លាតវៃ ប៉ុន្តែលោកក៏បានចង្អុលបង្ហាញថា វិស័យឯកជនអាចប្រឈមមុខនឹងការបិទផ្លូវក្នុងការទទួលបានមូលនិធិនេះ។

លោកបណ្ឌិតបានមានប្រសាសន៍ទៀតថា “ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុនធំៗទាំងអស់ដែលបានវិនិយោគក្នុងវិស័យកសិកម្ម សហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ដើម្បីធ្វើការរួមគ្នាដើម្បីបង្កើតគម្រោងទាំងនេះ”។

ក្រសួងការបរទេសហូឡង់កត់សំគាល់ទៀថា មូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ DFCD “បានផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសដល់គម្រោងជាច្រើន ដោយផ្តោតលើការបន្ស៊ាំការប្រែប្រួលអាកាសធាតុ ដើម្បីប្រមូលមូលនិធិពីវិស័យឯកជន “។

Share.

Comments are closed.