ប្រភព៖ IMFBlog

កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្ដរជាតិ ដែលហៅកាត់ថា IMF បានលុបចោលនូវការប៉ាន់ស្មានពីកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ 2022 និងឆ្នាំ 2023 ដោយបានបកស្រាយពីលក្ខខណ្ឌនៃសេដ្ឋកិច្ចពិភពលោកថាមានលក្ខណះ “អាប់អួរ និង​មិនច្បាស់លាស់” ។ បច្ចុប្បន្ននេះ IMF រំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង 3.2% នៅឆ្នាំនេះ មុនពេលអាត្រា GDP នឹងធ្លាក់ចុះ 2.9% ក្នុងឆ្នាំ 2023។​ ការកត់សម្គាល់ពីការប្រែប្រួលនេះ​បានធ្លាក់ចុះ 0.4 និង 0.7 ភាគរយ កាលពីខែមេសា។ នេះឆ្លុះបញ្ចាំងពីការជាប់គាំងនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចទាំងបី រួមមាន សហរដ្ឋអាមេរិក ចិន និង តំបន់អឺរ៉ុប។​  

យោងតាមស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ការធ្វើបច្ចុបន្បន្នភាពនេះបានព្យាករណ៍ពីហានិភ័យដែលបានលើកឡើងនៅក្នុងការវាយតម្លៃទុកមុន បានលេចចេញជារូបរាងហើយ ដែលបង្កឡើងដោយបញ្ហាសំខាន់ៗដូចជា ការកើនឡើងអតិផរណាពិភពលោក ការធ្លាក់ចុះសេដ្ឋកិច្ចហួសពីការំពឹងទុករបស់ប្រទេសចិន និង ឥទ្ធិពលសង្រ្គាមរុស្ស៊ី និង អ៊ុយក្រែន ។

តាមរបាយការណ៍ដដែលបានបន្ដថា៖ “សេដ្ឋកិច្ច​ពិភពលោក​បានរងនូវផលប៉ះពាល់​រួចទៅហើយ ​ដោយ​សារការរាតត្បាតនៃជំងឺកូវីត-19​ ការកើនឡើងនូវអតិផរណាខ្ពស់ជាងការរំពឹងទុកនៅទូទាំងពិភពលោក – ជាពិសេសនៅសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបសំខាន់ៗដែលបង្កឱ្យមានលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង ការធ្លាក់ចុះសេដ្ឋកិច្ចហួសពីការំពឹងទុករបស់ប្រទេសចិន ដែលវាបានឆ្លុះឆ្លុះបញ្ចាំងពីការផ្ទុះឡើង និង ការបិទប្រទេសដោយសារតែជំងឺកូវីត COVID-19 ជាពិសេសការរីករាលដាលបន្ថែមទៀតដែលបង្កដោយសង្គ្រាមនៅអ៊ុយក្រែន។ ការធ្លាក់ចុះនេះនឹងនាំអោយមានការ ធ្លាក់ចុះផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសដំបូងរបស់ពិភពលោកគិតចាប់តាំងពីឆ្នាំ 2020មក ។ IMF បាន និយាយថា កំណើនសកលអាចនឹងធ្លាក់ចុះមកត្រឹមប្រហែល 2.6% ក្នុងឆ្នាំ 2022 និង 2.0% នៅឆ្នាំ 2023។

សហរដ្ឋអាមេរិក ចិន ឥណ្ឌា នាំមុខគេក្នុងការធា្លក់ចុះ

ទស្សនវិស័យ GDP របស់សហរដ្ឋអាមេរិកត្រូវបានធ្លាក់ចុះ 1.4 % ទៅ 2.3% ដែលជំរុញឱ្យកំណើនខ្សោយជាងការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំ 2022  ។ ទាំងនេះធ្វើឱ្យអំណាចទិញក្នុងមួយគ្រួសារធ្លាក់ចុះ ហើយគោលនយោបាយរូបិយវត្ថុក៏មានការររឹតបន្តឹងខ្លាំងឡើង។

​ ​​​​​បន្ទាប់ពីការចាក់វ៉ាក់សាំងកូវិត១៩ត្រូវបានអូសបន្លាយពេលយូរ និងវិបត្តិអចលនទ្រព្យកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង 1.1 ភាគរយតិចជាងការព្យាករណ៍ពីមុនមក។ ទោះបីមានផលប៉ះពាល់ដំបូងនៃបញ្ហា Covid-19 ក្នុងឆ្នាំ 2020 ក៏ដោយ ប្រទេសចិនដែលជាសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកឥឡូវនេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើង 3.3 ភាគរយនៅឆ្នាំ 2022 ដែលជាអត្រាយឺតបំផុតក្នុងរយៈពេល 4 ទសវត្សរ៍មកនេះ។

ការប៉ាន់ប្រមាណសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះ 0.8 ភាគរយ មកនៅត្រឹម 7.4% ដោយសារតែលក្ខខណ្ឌពិភពលោកមិនសូវអំណោយផល និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកាន់តែខ្លាំង។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន ទំនងជានឹងបង្កើនផលប៉ះពាល់បន្ថែមទៀតនៅឆ្នាំ 2023 ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ប្រទេសអាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ ប៉ុន្តែការព្យាករណ៍សេដ្ឋកិច្ចនៃតំបន់ដែលចាយប្រាក់អឺរ៉ូនឹងត្រូវបានកាត់បន្ថយ 0.2 ភាគរយមកត្រឹម 2.6 ភាគរយ។


​​ ទោះបីជាមានការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចដោយសារតែការឈ្លានពានទៅលើអ៊ុយក្រែនក៏ដោយ សេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះតិចជាងការរំពឹងទុកនៅក្នុងត្រីមាសទីពីរនេះ នេះបើយោងតាម ​​IMF ។ ទោះបីជាអត្រាកំណើនសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថា នឹងថយចុះ -6.0% ក៏ដោយ ការព្យាករណ៍ក្នុងឆ្នាំ 2022 របស់វាបានកើនឡើង 2.5 ភាគរយ។

អតិផរណាសកលនៅតែបន្តកើនឡើង

ការតាមដានអតិផរណាសកលរហូតដល់ឆ្នាំ 2022 បានកើនឡើងខ្ពស់ដោយសារការកើនឡើងតម្លៃអាហារ និងថាមពល។ អតិផរណាពិភពលោកឥឡូវនេះត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ 6.6% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និង 9.5% នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនឬសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។

ប្រភព៖ CNBC

Share.

Comments are closed.