ពិភពលោកគឺមានការភាន់ច្រលំពីការបំផ្លិចបំផ្លាញដោយសង្រ្គាមនុយក្លេអ៊ែរ និង ស្ថិតនៅក្នុងគ្រោះថ្នាក់ដែលមិនអាចមើលឃើញបានចាប់តាំងពីសង្រ្គាមត្រជាក់មក, នេះបើតាមការព្រមានរបស់រដ្ឋលេខាធិការអង្គការសហប្រជាជាតិ។

លោក Antonio Guterres បាន​និយាយ​ថា​៖ «​យើង​មាន​សំណាង​ដ៏មហាអស្ចារ្យរហូតមកដល់សព្វថ្ងៃនេះ ​។

លោកក៏បានបន្ថែមថា៖ ចំពេលដែលមានការកើនឡើងនូវភាពតានតឹងនៃនយោបាយសកល, មនុស្សជាតិភាគច្រើនគឺមានការយល់ខុស​ និង​ គណនាខុសឆ្ងាយពីការសាបសូន្យនៃនុយក្លេអ៊ែរ។ ការ​ថ្លែង​របស់​លោក​បាន​ធ្វើ​ឡើង​នៅក្នុងពិធី​បើក​សន្និសីទ​មួយ​ស្តីពីការ​​ចុះ​ហត្ថលេខា​របស់ប្រទេសមួយចំនួនលើ​សន្ធិសញ្ញា​ការមិន​រីកសាយភាយ​នុយក្លេអ៊ែ។ គួររំលឹកផងដែរថាសន្ធិសញ្ញានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបញ្ឈប់ការរីករាលដាលកាន់តែច្រើនឡើងនៃអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសដ៏ទៃទៀត និង ដើម្បីបន្តសម្រេចគោលដៅចុងក្រោយបំផុតគឺការរំសាយចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ។

 រហូតមកដល់ពេលនេះផងដែរ មានប្រទេសជាច្រើននៅក្នុងពិភពលោកស្ទើរតែទាំងអស់បានចុះហត្ថលេខាលើ សន្ធិសញ្ញា NPT រួមទាំងប្រទេសមហាអំណាចនុយក្លេអ៊ែរសំខាន់ៗទាំងប្រាំផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយក៏មានប្រទេសមួយចំនួនតូចមិនព្រមចុះ​ហត្ថលេខា​ លើសន្ធិសញ្ញាស្តីពីការមិន​រីកសាយភាយ​នុយក្លេអ៊ែ ៤ ហើយស្ថិតនៅក្នុងការសង្ស័យអំពីការផលិតអាវុធក្លេអ៊ែរ​ មានដូចជា ឥណ្ឌា អ៊ីស្រាអែល កូរ៉េ​ខាង​ជើង និង​ប៉ាគីស្ថាន។

អគ្គលេខាធិកា Guterres បាននិយាយថា “ភាពសំណាងរបស់ពិភពលោកដែលមានរហូតមកដល់ពេលនេះប្រហែលជាមិនអាចស្ថិតស្ថេរទេជាពិសេសការជៀសវាងពីគ្រោះមហន្តរាយដែលបង្កដោយនុយក្លេអ៊ែរ ហើយបានជំរុញពិភពលោកអោយខំប្រឹងជាថ្មីក្នុងដំណើរឆ្ពោះទៅរកការលុបបំបាត់ចោលនូវអាវុធគ្រប់ទម្រង់ទាំងអស់។

ភាពសំណាងមិនមែនជាយុទ្ធសាស្ត្រ និង មិនមែនជាខែលការពារពីភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដែលអាចឈានដល់ការកើនឡើងកម្តៅនៃជម្លោះនុយក្លេអ៊ែរ, នេះបើតាមប្រសាសន៍របស់លោក Guterres ហើយលោកក៏បានព្រមានផងដែរថាភាពតានតឹងអន្តរជាតិទាំងនោះកំពុង “ឈានដល់កម្រិតខ្ពស់ថ្មីមួយកាន់តែខ្ពស់” ជាពិសេស ការឈ្លានពានរបស់អ៊ុយក្រែន, ភាពតានតឹងនៅឧបទ្វីបកូរ៉េ និងនៅតំបន់មជ្ឈិមបូព៌ាជាដើម  ដែលទាំងអស់នេះហើយជាឧទាហរណ៍បង្ហាញពីការកើនឡើងនូវកម្តៅនយោបាយអន្តរជាតិ។

យន្តការរបស់ប្រធានាធិបតី  Putin ដែលបានដាក់កម្លាំងនុយក្លេអ៊ែរឲ្យមានកាត្រូវបានគេចោទប្រកាន់យ៉ាងខ្លាំងថា កំពុងតែបង្កើនកម្ដៅនាពេលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននាខែកុម្ភៈ។

ប្រធានាធិបតី  Putin ក៏បានគំរាមទៅប្រទេសដែលប្រឆាំងនឹងប្រទេសរុស្សីថា ខ្លូនអាចនឹងប្រើអាវុធនុយក្លេអ៊ែរប្រសិនបើរុស្សីទទួលរងការគំរាមគំហែង។

នៅថ្ងៃ ចន្ទ ប្រធានាធិបតី  Putin បាននិយាយក្នុងសន្និសីទនៃការមិនរីករាលដាលនៃអាវុធនុយក្លេអ៊ែរថា ក្នុង​សង្គ្រាម​នេះ គ្មាននរណាឈ្នះទេ ហើយសង្គ្រាមនុយក្លេអ៊ែរក៏មិនត្រូវកើតឡើងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinkenបានថ្កោលទោសប្រទេសរុស្សីបន្ថែមថា “ប្រទេសអ៊ុយក្រែនបានប្រគល់អាវុធនុយក្លេអ៊ែរដែលខ្លួនមាននៅសម័យសូវៀតក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីទទួលបានការធានាសន្តិសុខនាពេលអនាគតពីសំណាក់រុស្ស៊ី និងប្រទេសដទៃទៀតប៉ុន្តែបែរជាមានការឈ្លានពានពីរុស្សីទៅវិញ។​”

“ការធ្វើបែបនេះនឹងធ្វើឲ្យបណ្ដាប្រទេសជុំវិញ​ពិភពលោកគិតថា ​ខ្លួន​ត្រូវ​តែមាន​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់ប្រទេសដ៏ទៃមកលើឯករាជ្យភាពនិងអធិបតេយ្យភាព​របស់ប្រទេស​ខ្លួន។​”

Share.

Comments are closed.