ឧទ្យាន ហ៊ុន ម៉ាណែត អូរស្វាយប្រាសាទព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ឧទ្យាននេះបង្កើតឡើង មានគោលបំណងលើកកម្ពស់ភាពសុខដុមរមនារបស់ប្រជាជន ការរស់នៅ លើកតម្កើងបេតិកភណ្ឌវប្បធម៌ និងជីវៈចម្រុះ។

ឧទ្យាន នេះក៏មានការអភិវឌ្ឍន៍ភូមិគំរូរ មជ្ឈមណ្ឌលកីឡាបុរាណ និង សួនរុក្ខសាស្ត្រផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មធ្យោបាយដ៏ល្អបំផុតដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា គឺការអភិវឌ្ឍន៍តំបន់ព្រំដែន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ការរស់នៅរបស់ប្រជាជន ថែមទាំងការតាំងទីលំនៅរបស់ប្រជាជនតាមតំបន់នោះផងដែរ។

ការអភិវឌ្ឍន៍សហគមន៍ត្រូវ ផ្អែកលើទីកន្លែង និង ប្រជាជនដែលរស់នៅទីនោះ ដោយផ្តោតលើនិរន្តរភាព ភាពសុខដុមរមនា និងភាពរឹងម៉ាំរបស់សហគមន៏ គឺមានសារៈសំខាន់ណាស់ចំពោះការស្តាឡើងវិញនៃសេដ្ឋកិច្ចជាតិឡើងវិញក្រោយការរាតត្បាតជម្ងឺ កូវីត ១៩។

អ្វីដែរកាន់តែប្រសើរនោះគឺ ឧទ្យាននេះត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍មួយក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលដែលមានការរីកចម្រើនដ៏ល្អមួយក្នុងការរួមចំណែកដល់ការលើកកម្ពស់សហគមន៍អោយមានភាពរឹងម៉ាំ និង បង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនក្នុងតំបន់នោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឧទ្យាននេះក៏តំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ ភាពទំនើប និងអរិយធម៌របស់ប្រទេសកម្ពុជាក្នុងយុគសម័យថ្មី។

Share.

Comments are closed.