ជម្រាបសួរបងប្អូន សូមស្វារគម៍មកកាន់ AVI news ថ្ងៃនេះយើងនឹងនិយាយទាក់ទងនឹងចំណុចពិសេសមួយចំនួនរបស់ ភពតូចដែលភាសាអង់់គ្លេសហៅថា Planet Mercury
ភពពុធឬ ភព Mercuryគឺជាភពតូចបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាមានទំហំធំជាងជាងព្រះច័ន្ទរបស់ផែនដីបន្តិច។ ភពពុធជាភពដែលនៅជិតព្រះអាទិត្យជាងគេ នាំឲ្យមនុស្សគ្រប់រូបគិតថា វាមានកម្ដៅខ្លាំង ប៉ុន្តែតាមពិតវាមិនក្តៅណាស់ណាពេកទេទៅតាមផ្នែករបស់់វា ភពពុធមានសីតុណ្ហភាពខ្ពស់នៅលើផែ្នកដែលឈមនឹងពន្លឺព្រះអាទិត្យរហូតទៅដល់ ៤២៧C តែចំពោះផ្នែកដែលងាកចេញពីពន្លឺព្រះអាទិត្យ វាមានសីតុណ្ហភាពទាបទេអាចធ្លាក់រហូតដល់ -១៧៧C.។
រួមជាមួយនឹងភពសុក្រ ភពផែនដី និងភពអង្គារ, ភពពុធជាភពមួយដែលសម្បូរទៅដោយថ្មជាច្រើន។ យោងតាមអង្គការ NASA វាមានផ្ទៃរឹងដែលគ្របដណ្ដប់ដោយរណ្ដៅជាច្រើន។ បរិយាកាសស្តើងរបស់ Mercury មានផ្ទុកភាគច្រើនមានអុកស៊ីហ្សែន (O2) សូដ្យូម (Na) អ៊ីដ្រូសែន (H2) អេលីយ៉ូម (He) និងប៉ូតាស្យូម (K)។ ភពពុធមិនមានព្រះចន្ទនោះទេ។
ភពពុធគឺជាភពដែលមានល្បឿនលឿនបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលធ្វើដំណើរឆ្លងកាត់អវកាសក្នុងល្បឿនជាង 47 គីឡូម៉ែត្រ ក្នុងមួយវិនាទី។ កាលណាភពណានៅកាន់តែជិតព្រះអាទិត្យ ភពនោះធ្វើដំណើរកាន់តែលឿន។ ដោយសារតែភពពុធគឺជាភពលឿនបំផុត និងមានចម្ងាយខ្លីបំផុតពីព្រះអាទិត្យវាមានឆ្នាំខ្លីបំផុតក្នុងចំណោមភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង គឺរយ 88 ថ្ងៃ។ មានន័យថា៖
មួយថ្ងៃនៅលើភពពុធមានរយៈពេល 59 ថ្ងៃនៃភពផែនដី។
មួយឆ្នាំនៅលើភពពុធមានរយៈពេល 88 ថ្ងៃនៃភពផែនដី។
រហូតមកដល់ពេលនេះ មានបេសកកម្មរបស់ NASA ចំនួនពីរបានរុករកភពពុធយាន Mariner 10 គឺជាយានដំបូងគេដែលហោះហើរកាត់ភព Mercury ឬភពពុធហើយ MESSENGER គឺជាវត្ថុទីមួយដែលធ្វើដំណើរទៅកាន់គន្លងភពដ៏តូចមួយនះ។ BepiColombo (BABY-Called-លិមបឺង) របស់ ESA កំពុងធ្វើដំណើរទៅកាន់ Mercury។ ជារួមមក , ភពពុធជាភពមួយដែលស្ថិតនៅជិតព្រះអាទិត្យជាងគេហើយក៏ជាភពមួយដែលមានអ្នកវិទ្យាសាស្ត្រជាច្រើនបានខិតខំប្រឹងប្រែងស្វែងរកលក្ខណៈពិសេសរបស់វា ជាទូទៅគេមិនបានជឿរជាក់ថា មានមនុស្សរភាវៈរស់នៅភពពុធនោះឡើយ។