នៅថ្ងៃទី ៥​ កក្កដា​​ ២០២២ ស្ថាប័ន AVI រួមគ្នាជាមួយសហព័ន្ធសន្តិភាពសកល និងមូលនិធិសិក្សា Hyojeong ​បានសហការគ្នាធ្វើការរៀបចំកិច្ចប្រជុំពិសេសនៅរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ស្តីពី “សភាការទូត កិច្ចសហប្រតិបត្តិការ Think Tank និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន” ដែលជាផ្នែកមួយនៃសន្និសីទអន្តរជាតិស្តីពី​ “ការរក្សាសន្តិភាពជានិរន្តក្នុងអាស៊ីប៉ាស៊ីហ្វិក ផ្អែកលើមនុស្សជាតិ៖ ដើម្បីការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ”​ដែលធ្វើឡើងនៅថ្ងៃទី 4-5 ខែកក្កដា ឆ្នាំ 2022។

តំណាងសមាជិករដ្ឋសភាជាតិចំនួន ២៣ រូប និងប្រតិភូ​អន្តរជាតិច្រើន​ជាង​ ៦០ ​រូបបានចូលរួមកិច្ចប្រជុំនេះ។ សន្និសីទខាងលើនេះបានចេញនូវអនុសាសន៍ទាំង ១៦ ចំណុច។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាបានធ្វើការថ្លែងអំណរគុណនិងប្រកាសបិទសន្និសីទដោយអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀតដើម្បីជំរុញនៃគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន​“ប្រទេសពីរឈ្ពោះទៅរកការរួបរួមជាជាតិតែមួយ៖ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ” ដោយផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ លើសពីនេះទៅទៀត លោកជំទាវបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើការរួមគ្នាដើម្បីសម្រេចបាននូវក្តីសុបិន និងសេចក្តីប្រាថ្នារបស់ប្រជាជនកូរ៉េក្នុងការរស់នៅប្រកបដោយសន្តិភាព និងជួបជុំសមាជិកគ្រួសារក្រោមដំបូលតែមួយ ដោយផ្អែកលើមនុស្សធម៌ជាសកល។

Share.

Comments are closed.