ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា បញ្ហានៅអ៊ុយក្រែនជា បញ្ហាសកលមិនមែនជាបញ្ហាតំបន់នោះទេ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសក្វាដ (Quad) ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃអង្គារនេះថា វិបត្តិនៅអ៊ុយក្រែនជា បញ្ហាសកលមិនមែនជា បញ្ហាតំបន់នោះទេ។

លោក បៃដិន បាននិយាយថា «នេះលើសពីបញ្ហានៅតំបន់អឺរ៉ុបទៅទៀត។ វាជាបញ្ហាសកល។ លោក បៃដិន បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងប្ដេជ្ញាឈរជាមួយ «ដៃគូ» របស់ខ្លួន ដើម្បីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដោយលោកបានបន្ថែមថា «ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព»

គួរបញ្ជាក់ថា លោក បៃដិន កំពុងជួបជាមួយមេដឹកនាំផ្សេងទៀតនៃក្រុមប្រទេស ក្វាដQuad ដូចជាជប៉ុន អូស្ត្រាលី និងឥណ្ឌា នៅទីក្រុងតូក្យូ ជាផ្នែកមួយនៃថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ចមកកាន់ តំបន់អាស៉ីជាលើកដំបូងរបស់លោក ចាប់តាំងពីលោក បានចូលកាន់តំណែង៕

រុស្ស៊ីត្រៀមខ្លួនបន្តកិច្ចចរចាជាមួយអ៊ុយក្រែនប្រសិនបើគៅលជំហររបស់ទីក្រុងគៀវមានលក្ខណៈស្ថាបនា

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អង់ដ្រេ រូដេនកូ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់ទៅកាន់តុចរចាវិញជាមួយប្រទេសអ៊ុយក្រែនភ្លាមៗនៅពេលដែលទីក្រុងគៀវបង្ហាញពីគោលជំហរស្ថាបនា និងឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងមូស្គូ។

លោកបាននិយាយថា «វាមិនមែនជាគំនិតផ្តួចផ្តើមរបស់យើងក្នុងការបង្កកកិច្ចចរចា ដើម្បីបញ្ឈប់កិច្ចចរចានោះទេ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រលប់ទៅកាន់កិច្ចចរចាវិញភ្លាមៗ នៅពេលដែលអ៊ុយក្រែនបង្ហាញពីគោលជំហរស្ថាបនា យ៉ាងហោចណាស់ក៏ផ្តល់នូវប្រតិកម្មចំពោះសំណើដែលបានដាក់ជូនដោយទីក្រុងមូស្គូដែរ»។

ប្រទេសចិនវាយបកវិញចំពោះការលើកឡើងរបស់លោក បៃដិន អំពីឆន្ទៈក្នុងការការពារកោះតៃវ៉ាន់ដោយយោធា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការការពារកោះតៃវ៉ាន់ដោយយោធា ប្រសិនបើចាំបាច់ដូចដែលបានសន្យាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។

លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយថា «ប្រទេសចិនបង្ហាញនូវការមិនពេញចិត្តយ៉ាងខ្លាំងរបស់ខ្លួន និងការតវ៉ាខ្លាំងបំផុតជាមួយសហរដ្ឋអាមេរិកជុំវិញការលើកឡើងរបស់ខ្លួន»។ លោកបាននិយាយបន្ថែមថា «កោះតៃវ៉ាន់ គឺជាផ្នែកដ៏សំខាន់មួយរបស់ប្រទេសចិន»៕

Share.

Comments are closed.