កម្ពុជានឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃ១១-១៥ ឧសភា នៅឥណ្ឌូណេស៊ី

លោក ហ្សេលេនស្គី និងអធិការបតីអាល្លឺម៉ង់ ពិភាក្សាគ្នាពីការដាក់ទណ្ឌកម្មបន្ថែម លើរុស្ស៉ី

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

កិច្ចប្រជុំខាងលើនេះធ្វើឡើងក្រោមមូលបទ «ជំរុញសមិទ្ធផលនៃការអភិវឌ្ឍសុខភាពនៅអាស៊ាន Advancing the Achievement of ASEAN Health
Development»

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធគឺជាកិច្ចប្រជុំកម្រិតខ្ពស់ជាងគេក្នុងវិស័យសុខាភិបាល ដែលតែងតែរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងនៅប្រទេសជាប្រធានប្តូរវេន។ កិច្ចប្រជុំលើកទី១៥នេះ នឹងមានរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំរយៈពេល៥ថ្ងៃនេះ នឹងមានកិច្ចប្រជុំជាច្រើនគឺ៖
១៖ កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន
២៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥
៣៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានបូកបីលើកទី៩
៤៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៨
៥៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-កូរ៉េលើកទី១
៦៖ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាម៉េរិក។

លោករដ្ឋមន្រ្តីនឹងថ្លែងបទអន្តរាគមន៍មួយចំនួនទៅតាមមូលបទនៃកិច្ចប្រជុំនីមួយៗនៃកិច្ចប្រជុំ។ កិច្ចប្រជុំក៏នឹងចេញនូវសេចក្តីថ្លែងការរួមមួយចំនួនពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកទាំងអស់រួមជាមួយដៃគូសន្ទនា ក្នុងការជំរុញលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល ជាពិសេសជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩៕

លោក ហ្សេលេនស្គី និងអធិការបតីអាល្លឺម៉ង់ ពិភាក្សាគ្នាពីការដាក់ទណ្ឌកម្មបន្ថែម លើរុស្ស៉ី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាលោកបានបើកកិច្ចសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) ដើម្បីពិភាក្សាគ្នាពីការផ្ដល់ជំនួយយោធា, កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការបង្កើន ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «យើងពិតជាពេញចិត្តចំពោះ កិច្ចសន្ទនាកម្រិតខ្ពស់ជាមួយអាល្លឺម៉ង់ និងការគាំទ្រដល់ការតស៊ូរបស់ពួកយើង»

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាលឺ្លម៉ង់ នៅក្នុងកិច្ចសន្ទនាពីចម្ងាយជាមួយលោក ហ្សេលេនស្គី, លោក អូឡាហ្វ សូលស៍ បានសង្កត់ធ្ងន់ពី ការអំពាវនាវឱ្យរុស្ស៉ី បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនជាបន្ទាន់ ដោយដកកងទ័ព និងស្ដារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ឡើងវិញ។

អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ ដោយគ្រាន់តែឱ្យដឹងថាលោកអធិការបតីអាល្លឺម៉ង់ និងលោក ហ្សេលេនស្គី ក៏បានផ្លាស់ប្ដូរយោបល់ផងដែរពីមធ្យោបាយបន្តការគាំទ្រដល់អ៊ុយក្រែន និងបានឯកភាពគ្នាក្នុងការបន្តការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ៕

Share.

Comments are closed.