លោក ពូទីន៖ កាតព្វកិច្ចរបស់យើង គឺធ្វើអ្វីៗគ្រប់យ៉ាង ដើម្បរារាំងកុំឱ្យសង្រ្គាមលោកផ្ទុះឡើងម្ដងទៀត

ប្រធានាធិបតីម៉ិកស៊ិក ជំរុញឲ្យសហរដ្ឋអាមេរិក បញ្ចប់ការដាក់ទណ្ឌកម្មលើគុយបា

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការធ្វើអន្តរាគមន៍យោធានៅអ៊ុយក្រែន គឺជារឿងចាំបាច់ត្រូវតែធ្វើ ដោយសារតែបណ្ដាប្រទេស លោកខាងលិចបានបង្កការគំរាមកំហែងដល់តំបន់ព្រំដែន និងត្រៀមខ្លួនឈ្លានពានរុស្ស៉ី ហើយរុស្ស៉ីមានកាត្វកិច្ចបង្ការកុំឱ្យសង្គ្រាមលោកផ្ទុះឡើងជាថ្មី។ ថ្លែងនាឱកាសនៃការប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ លោក ពូទីន បានលើកឡើងដូច្នេះថា «កាតព្វកិច្ចរបស់ពួកយើង គឺធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានាឱ្យបានថាសង្រ្គាមលោក ណាមួយ នឹងមិនកើតឡើងជាថ្មី»។ លោកបន្ថែមទៀតថា បណ្ដាលោកខាងលិច ជាពិសេសគឺអង្គការ NATO មិនបានស្ដាប់កង្វល់ ឬសំណើពាក់ព័ន្ធនឹងកិច្ចសន្ទនា របស់ភាគីរុស្ស៉ីនោះទេ។

គួរបញ្ជាក់ថា បើតាមលោក ពូទីន ការសម្រេចចិត្តលុកលុយអ៊ុយក្រែនគឺជាការសម្រេចចិត្តទាំងបង្ខំ និងពោរពេញដោយអធិបតេយ្យភាព៕

ប្រធានាធិបតីម៉ិកស៊ិក ជំរុញឲ្យសហរដ្ឋអាមេរិក បញ្ចប់ការដាក់ទណ្ឌកម្មលើគុយបា

ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះ បានអំពាវនាវឲ្យបញ្ចប់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសគុយបា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច ទៅកាន់តំបន់ ជនភៀសខ្លួននៃតំបន់អាមេរិកកណ្តាល និងតំបន់ការីបៀន (Caribbean)។ កំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោក ឡូប៉េស អូប្រាដ័រ បានអំពាវនាវដល់សហរដ្ឋអាមេរិក ឲ្យដកចេញនូវទណ្ឌកម្មដែលបានជំរុញឲ្យប្រទេសដីកោះ មួយនេះ ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ជាពិសេសក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ។ លោកអូប្រាដ័រ បានសង្កត់ធ្ងន់ថា «ការធ្វើចំណាកស្រុក ពីអាមេរិកឡាទីន គឺជាលទ្ធផលនៃលក្ខខណ្ឌដ៏លំបាកក្នុងប្រទេសរបស់យើង ពីទន្លេ រីយ៉ូហ្គ្រែន (Rio Grande) រហូតដល់តំបន់ខាងត្បូង។

លោកបន្ថែមថា «កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកឡាទីន គឺមិនគ្រប់គ្រាន់នោះទេ យើងក៏ត្រូវការការចូលរួមរបស់សហរដ្ឋអាមេរិកផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នានា»

គួរបញ្ជាក់ថា បើតាមទិន្នន័យគយអាមេរិក, ការធ្វើចំណាកស្រុករបស់ប្រជាជនគុយបា ដើម្បីគេចចេញពីភាពក្រីក្រ និងអំពើហិង្សា ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសម៉ិកស៉ិក មានការកើនឡើងខ្ពស់ដល់ចំនួន ៧៨,០០០នាក់ ខណៈជនចំណាកស្រុករាប់ម៉ឺននាក់ ជាប់គាំងនៅឯព្រំដែនភាគខាងត្បូង ប្រទេសម៉ិកស៊ិក-ហ្គាតេម៉ាឡា ជារៀងរាល់ឆ្នាំ។ គ្រាន់តែនៅក្នុងឆ្នាំ២០២១ កន្លងទៅ អាជ្ញាធរម៉ិកស៊ិក បានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៣០០,០០០នាក់៕

Share.

Comments are closed.