សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅថ្ងៃទី១០ ខែឧសភានេះ

សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅថ្ងៃទី១០ ខែឧសភានេះ ដើម្បីចូលរួមកិច្ចប្រជុំនៅថ្ងៃទី១២- ១៣ ខែឧសភា ឆ្នាំ២០២២ នារដ្ឋធានីវ៉ាស៊ីនតោន តាម រយៈការអញ្ជើញពីប្រធានាធិប តីអាមេរិក ចូ បៃដិន។ តាមរយៈលិខិតបកប្រែផ្លូវការដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក មានសេចក្ដីសោម នស្សរីករាយ ដែលមាន ឱកាសចែករំលែកទស្សនៈគ្នា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហ រដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កាលពីឆ្នាំមុន។ ប្រធានាធិបតីអាមេរិកសង្ឃឹម ថា សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារមានសុខភាពល្អ។ ប្រធានាធិបតីអាមេរិក បានបន្តថា ក្នុងនាមប្រជាជនអាមេរិកទាំងអស់ សូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្តជូនចំពោះអាស៊ាន និងប្រទេសសមាជិក នូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួនទសវត្សរ៍មកនេះ។ នៅចំពោះមុខនៃការប្រឈមដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ចម្បងដែលកើតចេញពីការប្រឈមនេះ សហរដ្ឋអាមេរិកនិងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ បង្កើនមហច្ឆិតារបស់យើងក្នុងការដោះស្រាយបញ្ហាអាកាស ធាតុ លើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ ពន្លឿននវានុវត្តន៍ និងរឹត ចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រជាជនយើងទាំងពីរដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់ ។ ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយដែលសេរី និងបើកចំហ ដូចដែលបានគូសបញ្ជាក់រួចហើយនៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធ សាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក ចូ បៃដិន មានសេចក្ដីសោមនស្សរីករាយសូមអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអា មេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងឱកាសកិច្ច ប្រជុំកំពូលនោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរ អង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើង សម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។ ប្រធានាធិបតី ទន្ទឹងរង់ចាំជួប សម្ដេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃ ទៀត នៅសេតវិមាន។

សហភាព​អឺរ៉ុប​កំពុង​បំផ្លាញ​សន្តិសុខ​ថាមពល​ខ្លួនឯង​ដោយសារតែ​បម្រាម​នាំចូល​ប្រេង​ពី​រុស្ស៊ី​

​នៅ​សប្ដាហ៍​នេះ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​សំណើ​ដ៏​ធំ​ លើ​បម្រាម​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២២ ​នេះ​។ ​បន្ទាប់ពី​ការចរចា​ដ៏​តានតឹង​ដែល​មាន​ការជំទាស់​ពី​រដ្ឋ​ជា​សមាជិក​មួយ​ចំនួន​រួមទាំង​ហុង​គ្រី និង​ស្លូ​វ៉ា​គី និង​មន្ទិល​ជា​សាធារណៈ​ជុំវិញ​ផល​ប៉ះ​ពាល់​នៃ​វិធានការ​នានា ប្រធាន​គណៈកម្មការ​របស់​សហភាព​អឺរ៉ុប​លោកស្រី អឺស៊ូឡា វ៉ុនដេឡេយអិន បាន​ប្រកាស​ថា វិធានការ​ទាំងនេះ​នឹង​ត្រូវ​បាន​អនុវត្ត​សន្សឹម​ៗ​រហូតដល់​ដំណាច់​ឆ្នាំនេះ​។​ ចំណាត់​ការ​នេះ​មិនបាន​ធានា​ដល់​ទី​ផ្សារ​ទេ ដោយ​តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​យ៉ាង​លឿន​លើស​ ១១៤ដុល្លារអាមេរិក​ក្នុង​មួយ​បារ៉ែល​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ហើយ​ក្រុម​មន្ត្រី​ក្រុង Moscow បាន​ព្យាករណ៍​ថា ​ប្លុក​នេះ​នឹង​នៅតែ​ទិញ​ប្រេង​ពី​រុស្ស៊ី​តាម​រយៈ​ប្រទេស​ទី​បី និង​អន្តរការី ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ប្រើប្រាស់​ដោយ​ប្រទេស​អ៊ីរ៉ង់ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​របស់​សហរដ្ឋអាមេរិក​។​ ​ទោះបីជា​វិធានការ​ទីផ្សារ​តឹងតែង​ក៏ដោយ សម្រាប់​ហេតុផល​ជាច្រើន​សហភាព​អឺរ៉ុប​ត្រូវ​បាន​កំណត់​ថា ​ជា​អ្នក​ចាញ់​ដ៏​ធំ​បំផុត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​បែបនេះ​។​ បម្រាម​ដែល​បាន​ស្នើ​ឡើង​បង្ហាញ​ពី​ភាព​ងាយ​រង​គ្រោះ ជា​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​នៅ​ក្នុង​សន្តិសុខ​ថាមពល​របស់​ខ្លួន ដែល​ជា​សមត្ថភាព​របស់​រដ្ឋ ឬ​ក្រុម​រដ្ឋ​មួយ​ចំនួន ​ដើម្បី​ធានា​បាន​នូវ​ការ​ចូល​ប្រើប្រាស់​ធនធាន​ថាមពល នៅ​ពេល​ដែល​ពួកគេ​មិន​មាន​លទ្ធភាព​ផលិត​បាន​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​។

Share.

Comments are closed.