សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបញ្ជាក់សារជាថ្មីអំពីបំណងប្រាថ្នាដ៏មុតមាំក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក
តៃវ៉ាន់ថា នឹងទុកមេរៀនពីសង្រ្គាមអ៊ុយក្រែនក្នុងចិត្ត ខណៈត្រៀមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។ នេះបើយោងតាមលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ផ្ញើជូនចូ បៃឌិនប្រធានាធិបតីសហរដ្ឋអាមេរិក ។
នៅក្នុងលិខិតសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើលិខិតអញ្ជើញខ្ញុំចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២។ ខ្ញុំមានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ”។
សម្ដេចតេជោជឿ ជាក់ថា ការបញ្ជាក់ជាថ្មីនូវប្តេជ្ញាចិត្តរបស់ឯកឧត្តម ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរម្លឹកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហានឆ្ពោះទៅមុខ មួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងលិខិតដដែលសម្ដេចតេជោនាយករដ្ឋនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថាក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេច តេជោនាយករដ្ឋមន្រ្ដីក៏សូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។
សម្ដេចតេជោបានបន្ថែមថា “ខ្ញុំជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក។ ខ្ញុំទន្ទឹងជួបជាមួយឯកឧត្ដមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការជិតស្និទ្ធជាមួយឯកឧត្តម”។
ដោយឡែក ក្នុងលិខិតរបស់ឯកឧត្ដម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានខ្លឹមសារថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលយើងមានឱកាសចែករំលែកទស្សនៈគ្នា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីឆ្នាំមុន។ ខ្ញុំសង្ឃឹមថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារមានសុខភាពល្អ”។
ក្នុងលិខិតដដែលបានគូសបញ្ជាក់ថា ក្នុងនាមប្រជាជនអាម៉េរិកទាំងអស់ ឯកឧត្ដមក៏សូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្តជូនចំពោះអាស៊ាន និងប្រទេសសមាជិក នូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួនទសវត្សរ៍មកនេះ។
ឯកឧត្ដមប្រធានាធិបតីបន្ដថា ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួម សម្រាប់តំបន់មួយដែលសេរី និងបើកចំហរ ដូចដែលបានគូសបញ្ជាក់រួចហើយនៅក្នុងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។
ក្នុងលិខិតបានបន្តទៀតថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមដោយផ្ទាល់ក្នុង កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ ២០២២។ ក្នុងឱកាសកិច្ចប្រជុំកំពូលនោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរអង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើង សម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក។ ខ្ញុំទន្ទឹងរង់ចាំជួបសម្តេចតេជោនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នៅសេតវិមាន”៕
តៃវ៉ាន់ថា នឹងទុកមេរៀនពីសង្រ្គាមអ៊ុយក្រែនក្នុងចិត្ត ខណៈត្រៀមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ
យោធាតៃវ៉ាន់ នៅថ្ងៃពុធនេះ បាននិយាយថាខ្លួនកំពុងរៀនមេរៀនពីសង្រ្គាមរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ខណៈបានបង្ហាញផែនការ ក្នុងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនពីការសកម្មភាពយោធាណាមួយរបស់ទីក្រុងប៉េកាំង។ លោកឧត្តមសេនីយ៍ឯក លីន វិន ហួង (Lin Wen-huang) បានប្រាប់អ្នកសារព័ត៌មានថា «ក្រសួងការពារជាតិតៃវ៉ាន់កំពុងតាមដាន ស្រាវជ្រាវ និងវិភាគយ៉ាងដិតដល់ជុំវិញសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ក៏ដូចជាសកម្មភាពយោធាចិន»។ លោកបន្ថែមថា «យើងនឹងយកមេរៀន អំពីសង្រ្គាមនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពធ្វើសឹកសង្រ្គាម, សង្រ្គាមអេឡិតត្រូនិច និងការត្រៀមកម្លាំងបម្រុង ដល់យោធារបស់យើង»។
បើតាមក្រសួងការពារជាតិតៃវ៉ាន់, សមយុទ្ធមួយមានរយៈពេល៥ថ្ងៃ មានឈ្មោះថា ហាន់ គួង (Han Kuang) នឹងរៀបចំឡើងនាខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ចំពោះមុខការព្រួយបារម្ភអំពីសកម្មភាពយោធាណាមួយរបស់ទីក្រុងប៉េកាំង ដែលអាចកើតមាន។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ដែលមានប្រជាជនចំនួន ២៣លាននាក់នេះបានចោទប្រកាន់ជារឿយៗពីការរងការគំរាមកំហែងពីចិនដែលចាត់ទុក ថាជាខេត្តមួយរបស់ខ្លួន ហើយធ្លាប់បានអះអាងថានឹងប្រើកម្លាំងយោធាបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់៕