សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នក វិនិយោគមកពីក្រុមហ៊ុនចំនួន៣ចូលជួបឈ្វេងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានា ព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំឆ្នាំ២០២២ បានអនុញ្ញាតឱ្យអ្នកវិនិយោគក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ចូលជួបសម្ដែងការគួរសម និងឈ្វេងយល់ពីបរិយា កាសវិនិយោគនៅកម្ពុជា ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។

ឯកឧត្ដម អ៊ាង សុផល្លែតជំនួយការ សម្ដេចតេជោ បានឱ្យដឹងក្រោយជំនួបនោះថា អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប និងថ្នាក់ដឹកនាំក្រុម ហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន បានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏ម មាញឹក ដោយបានអនុញ្ញាតឱ្យចូលជួបសម្តែង ការគួរសមផង និងឈ្វេងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាផង។

អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូនសម្ដេចតេជោ ពីអាជីវកម្មរបស់ក្រុមហ៊ុនទាំងបី ដែលរួមមាន វិស័យឧស្សាហកម្មរ៉ែ ហេ ដ្ឋារចនាសម្ព័ន្ធ អចលនវត្ថុ ពាណិជ្ជកម្មសំណង់ឡូជីស្ទីក មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ឈ្វេងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍អ្នកឧកញ៉ា ចេន ហ្ស៊ី ក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុន គួរអាន ហើយបានជម្រាបជូនលោក ចេន ហ្ស៊ី និងប្រតិភូដឹកនាំក្រុមហ៊ុនទាំង៣ថា បរិយាការវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុទី១ កម្ពុជា មានសុខសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ ទី២ កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការងាយស្ រួលដល់អ្នកវិនិយោគ ទី៣ កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ ទី៤ កម្ពុជា មិនតម្រូវឱ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិក ដោយកម្ពុជា គឺអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀត ដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥ កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន។ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឱ្យអ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូ ធ្វើការឈ្វេងយល់បន្ថែមទៀតពីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីទិសដៅវិនិយោគនៅកម្ពុជា៕

ប្រមុខ EU នឹងស្វែងរកការពង្រឹងទំនាក់ទំនងយោធា, ពាណិជ្ជកម្ម ខណៈព្យាយាមទាញឥណ្ឌា ឱ្យនៅឆ្ងាយពីរុស្ស៉ី

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) នឹងស្វែងរកការបង្កើនការលក់ បរិក្ខារយោធាអឺរ៉ុប ទៅឱ្យប្រទេសឥណ្ឌា ហើយចាប់ផ្តើមកិច្ចចរចាឡើងវិញស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅពេលលោកស្រីជួបជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងទីក្រុងញូវដែលី (New Delhi) នៅថ្ងៃចន្ទនេះ។ បើតាមក្រុមមន្រ្តីសហភាពអឺរ៉ុប (EU), លោកស្រី វ៉ុនឌែរ ឡេយិន នឹងពិនិត្យមើលថាតើមានជម្រើសអ្វីខ្លះដែលអាចផ្តល់ឲ្យឥណ្ឌា ខណៈ EU ចង់ឲ្យ មានការធ្វើទំនាក់ទំនងលើផ្នែកបច្ចេកវិទ្យា និងបញ្ចុះបញ្ចូលឥណ្ឌា ឲ្យចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកស្រីក៏មានគោលបំណងយល់ព្រមជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន ដ្រាម៉ូឌី  ដើម្បីបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាថ្មី ស្រដៀងនឹងគំរូរបស់អឺរ៉ុប-អាមេរិក (EU-US) ផងដែរ ដែលអាចពិភាក្សា អំពីឯកជនភាពឌីជីថល, បទប្បញ្ញត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម ជាដើម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុប គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីលើកទឹកចិត្តឥណ្ឌា ឲ្យកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ីចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។ សហភាពអឺរ៉ុប និងឥណ្ឌា ទំនងជានឹងយល់ព្រមបើកកិច្ចចរចា ពាណិជ្ជកម្មសេរីឡើងវិញ ដែលត្រូវបានជាប់គាំង ដោយសារការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនដូចជាការកាត់បន្ថយពន្ធ និងការការពារលើបណ្ណប៉ាតង់ ជាដើម បើទោះបីជាមានកិច្ចប្រជុំកំពូលរបស់ EU-ឥណ្ឌា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមកក៏ដោយនោះ៕

Share.

Comments are closed.