សត្វខ្លាឃ្មុំមួយក្បាលត្រូវបានគេចុះឈ្មោះជាទាហ៊ានកំឡុងពេលសង្រ្គាមលោកលើកទី២។

បើនិយាយពីដំណើររឿងវិញខ្លាឃ្មុំមួយក្បាលនេះ​ ត្រូវបានគេប្រទះឃើញដោយកងទាហ៊ានប៉ូឡូញមួយក្រុម ជាមួយសាកសពម្តាយរបស់វាដែលប្រហែលជាត្រូវបានក្រុមអ្នកប្រមាញ់សម្លាប់។ សភាពកូនខ្លាឃ្មុំនេះគួរអោយអាណិតមែនទែន ជាហេតុធ្វើអោយទាហានម្នាក់ក្នុងចំណោមទាហ៊ានដ៍ទៃទៀតយកមកចិញ្ចឹម ហើយបានដាក់ឈ្មោះវាថា Wojtek។

Wojtek ត្រូវបានបណ្តុះបណ្តាលដោយជនភៀសខ្លួនស៊ីវិលម្នាក់ រហូតត្រូវបានគេចុះឈ្មោះជាទាហាននៅក្នុងជួរកងទ័ពប៉ូឡូញ។

ការធ្វើបែបនេះ គឺដើម្បីអោយវាទទួលបាននូវសិទ្ធិពេញលេញ ដូចទាហ៊ានប៉ូឡូញដ៏ទៃទៀតផងដែរ។ អ្វីដែលនឹកស្មានមិនដល់នោះគឺថា គេបានផ្តល់នូវ ប្រាក់ខែ, លេខសម្គាល់, និងឋានន្តរសក្តិ ដែលជាសម្បត្តិឯកជនរបស់ Wojtek។ ជាញឹកញយ ខ្លាឃ្មុំមួយក្បាលនេះតែងតែដេកក្នុងបន្ទប់ជាមួយទាហានប៉ូឡូញផ្សេងទៀតហើយគេនិយាយថា Wojtek ចូលចិត្តស្រាបៀរនិងបារីខ្លាំងណាស់។ វាបានបំពេញការងារយ៉ាងល្អដូចជាទាហ៊ានផ្សេងៗទៀត ជាក់ស្តែង វាបានជួយដឹកជញ្ជូនការផ្គត់ផ្គង់អាហារ សម្ភារះផ្សេងៗ រួមទាំងប្រអប់គ្រាប់រំសេវផងដែរ។

បន្ទាប់ពីសង្គ្រាមបញ្ចប់ Wojtek ត្រូវបានគេបញ្ជូនទៅសួនសត្វ Edinburgh ដែលជាកន្លែងចុងក្រោយរបស់វា រហូតដល់ អាយុ 21 ឆ្នាំ វាត្រូវបានបាត់បង់ជីវិត។

ប្រភព៖ BuzzFeed
សរសេរដោយ៖ ស៊ីថាន ស៊ីលីដា

Share.

Comments are closed.