ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ច ដែលបានការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានធ្វើឱ្យពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃកន្លងទៅនេះ មានភាពសប្បាយរីករាយនិងមានសុវត្ថិភាព បន្ទាប់ពីអាក់ខានកម្សាន្តសប្បាយអស់រយៈពេល២ឆ្នាំមកហើយ ។ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ បានរួមគ្នា រក្សាសន្តិសុខសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ដោយមានការបែងចែកកម្លាំងប្រចាំការគ្រប់ទីតាំងកម្សាន្តទាំងអស់ ដើម្បីទប់ស្កាត់ សកម្មភាពបង្កការរំខាននានានិងបញ្ចៀសហានិភ័យផ្សេងៗ សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវសណ្តាប់ធា្នប់សាធារណៈ របៀប រៀបរយនិងសុវត្ថិភាព ជាពិសេសជាការបង្ហាញពីសកម្មភាពនៃការយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ការទទួលខុសត្រូវទាំងអស់នេះហើយ គឺជាចំណុចដែលគួរឱ្យកោតសរសើរ ពីការយកចិត្ត ទុកដាក់ របស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរនៅថ្នាក់មូលដ្ឋាន ដែលបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រសើរ ដោយមិនមែនការពារតែប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំង ការពារប្រជាពលរដ្ឋ មកពីបណ្តាខេត្ត ផ្សេងៗទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ។

តំណាងចិននៅ UN ថា ការខំប្រឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន នឹងមិនអាចនាំមកនូវសន្តិភាពបានឡើយ

នៅថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងប៉េកាំងបានអំពាវនាវដល់ប្រទេសទាំងអស់ ឱ្យផ្តល់ការគាំទ្រដល់កិច្ចចរចារវាងរុស្ស៉ីនិងអ៊ុយក្រែន ដើម្បីឆ្ពោះទៅសម្រេចបានបទឈប់បាញ់ ហើយបានព្រមានប្រឆាំងនឹងការខិតខំប្រឹងប្រែងបញ្ចូនអាវុធជាបន្តបន្ទាប់ ដល់អ៊ុយក្រែន។ លោក ចាង ជុន (Zhang Jun) អ្នកតំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានលើកឡើងយ៉ាងដូច្នេះថា «ការខិតខំបន្តបញ្ជូនសព្វាវុធនឹងមិនអាចនាំមកនូវសន្តិភាពបានឡើយ។ ផ្ទុយទៅវិញ វាមានតែអូសបន្លាយហើយធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើងៗ ព្រមទាំងបណ្តាលឱ្យមហន្តរាយផ្នែកមនុស្សធម៌កាន់តែអាក្រក់ថែមទៀត»។ លោក ចាង បានថ្លែងបែបនេះ កំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីបញ្ហាមនុស្សធម៌របស់អ៊ុយក្រែន។ បើតាមលោក ចាង កិច្ចចរចាគ្នាតាមផ្លូវការទូត ចាំបាច់ត្រូវតែមានការគាំទ្រ និងលើកកម្ពស់បន្ថែមទៀត។

គួរបញ្ជាក់ថា យោងតាមទិន្ន័យរបស់ UN គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ជាពេលដែលរុស្ស៉ីបានចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែន មនុស្សសរុប៥លាននាក់ហើយ បានភៀសខ្លួនចេញពីអ៊ុយក្រែន និង៧លាននាក់ទៀត បានព្រាត់ប្រាសពីលំនៅឋាននៅក្នុងប្រទេសផ្ទាល់។ កន្លងមកនេះ ទីក្រុងប៉េកាំងបានប្រកាសផ្តល់ជំនួយមនុស្សធម៌ សរុបស្មើនឹងជាង២លានដុល្លារអាមេរិក សម្រាប់វិបត្តិអ៊ុយក្រែន៕

Share.

Comments are closed.