logo
[elementor-template id="3085"]
[elementor-template id="2436"]

កាលណាការពិភាក្សាអំពីលំហអាកាសបានលើកឡើង ការធ្វើអាណានិគមលើភពអង្គារជាប្រធានបទទីមួយដែលត្រូវបានគេលើកឡើងច្រើនជាងគេជាពិសេសក្នុងចំណោមតារាវិទូ។​ ដោយសារតែភាពល្បីល្បាញនៃភពព្រះអង្គារនេះ ព័ត៌មានអំពីភពសុក្រមិនសូវជាសម្បូរបែបឡើយ។ នៅពេលបច្ចុប្បន្ននេះ គេគ្រាន់តែដឹងថា ភពសុក្រមានបរិយាកាសជាតិពុលជាមួយនឹងសីតុណ្ហភាពខ្ពស់មិនអាចឲភាវៈរស់កើតឡើងបាន។

ប៉ុន្តែ នៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២២ រដ្ឋបាលអាកាសយានិក និងអវកាសជាតិ (NASA) ដែលជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ទទួលបន្ទុកកម្មវិធីអវកាសស៊ីវិល ក៏ដូចជាអាកាសចរណ៍ និងស្រាវជ្រាវអវកាស បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា រូបភាពផ្ទៃដីរបស់ភពសុក្រត្រូវបានបង្ហាញ។​ យាន Parker Solar Probe របស់អង្គការ NASA បានថតរូបភាពពន្លឺដែលអាចមើលឃើញផ្ទៃនៃភពសុក្រពីលំហអាកាសបាន។ រូបភាពទាំងអស់ដែលបានថតបញ្ចូលគ្នាជាមួយវីដេអូអាចបង្ហាញពីសីតុណ្ហភាពនៃតំបន់ជាក់លាក់មួយនៅលើភពសុក្រ។ ពន្លឺពីផ្ទៃភពដែលត្រូវបានបញ្ចេញអាចបង្ហាញពីលក្ខណៈប្លែកៗដូចជាតំបន់ទ្វីប វាលទំនាប និងតំបន់ខ្ពង់រាប។ ពន្លឺ​រស្មី​នៃ​អុកស៊ីសែន​ក្នុង​បរិយាកាសត្រូវ​បាន​គេ​មើល​ឃើញ​ជុំវិញ​ភព​នេះ​ដែរ (Johnson-Groh, 2022)។

រូបភាពនៃផ្ទៃភពសុក្រនេះ អាចជួយឱ្យអ្នកវិទ្យាសាស្ត្រយល់អំពីប្រភេទរ៉ែនៅលើផ្ទៃភពបាន។​ នាពេលមានកំដៅដល់កម្រិតមួយ រ៉ែតែងមានបញ្ចេញពន្លឺនៅកម្រិតរលកខុសៗគ្នាបង្កើតឲមានពណ៌ផ្សេងៗគ្នានៅក្នុងរូបថត។ តាមរយៈការកំណត់អត្តសញ្ញាណ​ និង​ការស្រាវជ្រាវលោហៈធាតុទាំងនោះ តារាវិទូអាចតាមដានការវិវត្តរបស់ភពសុក្របាន។

ជារូមមក​ កាលណាបច្ចេកវិទ្យាកាន់តែរីកចម្រើនឡើង ​ការរកឃើញថ្មីក៏កាន់តែច្រើនឡើងៗដែរ។ លំហអាកាសត្រូវបាន​គេសម្គាល់ថាជាព្រំដែន​ចុង​ក្រោយសម្រាប់់មនុស្ស។​ អ្នកសិក្សាស្រាវជ្រាវជាច្រើននាក់បានខិតខំប្រឹងប្រែងក្នុងការស្វែងរកអ្វីដែលថ្មីក្នុងផ្នែកលំហអាកាសជារៀងរាល់ថ្ងៃ។

https://avi-news.net/wp-content/uploads/2022/04/wispr_4thflyby_985.gif.mp4
Share.

Comments are closed.

Exit mobile version