ប្រព័ន្ធអង្គការសហប្រជាជាតិបេ្តជ្ញាបន្តគាំទ្រកម្ពុជា លើការវិនិយោគលើធនធានមនុស្ស ការប្រើប្រាស់ប្រព័ន្ធឌីជីលថល ការប្រែប្រួលអាកាស ធាតុនិងសេដ្ឋកិច្ចបៃតង

សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យដឹងក្រោយបញ្ចប់ការសន្ទនានោះថា លោកជំទាវ ប៉ូលីន បានជម្រាបគោរពជូនសម្តេចតេជោ ថា លោកជំទាវពិតជាមានកិត្តិយសណាស់ ដែលបានមកបម្រើការងារជាអ្នក សម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិ រយៈពេល១០ ឆ្នាំកន្លងមក ហើយសូមគោរពវាយតម្លៃខ្ពស់បំផុតចំពោះ ភាពជាដៃគូល្អ កិច្ចសហប្រតិ បត្តិការល្អ ការប្តេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការ ចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំដ៏មាន ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលទាំងនេះសុទ្ធសឹងជាភាពជោគជ័យ ដែលជាគំរូមិនត្រឹមតែប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើបាននាពេលអនាគត។

លោកជំទាវ ប៉ូលីន បានជម្រាបជូនបន្តថា ប្រព័ន្ធអង្គការសហប្រជាជាតិបេ្តជ្ញាបន្តគាំទ្រកម្ពុជា តាមរយៈវិស័យសក្តានុពល ដូចជាទី១ វិនិយោគលើធនធានមនុស្ស ទី២ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីលថល និងទី៣ ការប្រែ ប្រួលអាកាសធាតុនិងសេដ្ឋកិច្ចបៃតង។

សម្តេចតេជោ បានយល់ ស្របជាមួយការលើកឡើងរបស់លោកជំទាវ ប៉ូលីន។ សម្តេចតេជោ បានថ្លែងអំណរ គុណដល់លោកជំទាវ ប៉ូលីន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ សម្តេចតេជោ លើកឡើងអំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឱ្យចូលចត នាវា Westerdam ប្រសិនបើកម្ពុជាមិនទទួលឱ្យចូលចតនោះទេ មិនដឹងជាវាសនារបស់អ្នកនៅលើនាវានោះ ទៅជាយ៉ាងណា។

សម្តេចតេជោ បានជម្រាបជូនលោកជំទាវ ប៉ូលីន និងប្រតិភូថា យុទ្ធសាស្រ្តផ្ការីក ដែលបានប្រើសម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩ ជាមួយការបន្តយក ចិត្តទុកដាក់លើកកិច្ចគាំពារសង្គមនិងវិស័យសុខាភិបាល ។

សម្តេចតេជោ បានថ្លែងអំណរ គុណ លោកជំទាវប៉ូលីន សា ជាថ្មី ហើយតាមរយៈលោកជំទាវប៉ូលីន សម្តេចថ្លែងអំណរ គុណដល់ប្រព័ន្ធអង្គការសហ ប្រជាជាតិទាំងអស់ ដែលបានចូលរួមចំណែកនិងឆ្លងកាត់ការលំបាកជាច្រើន ជាមួយកម្ពុជា។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានជូនពរលោកជំទាវ ប៉ូលីន ឱ្យទទួលបានជោគជ័យ នូវរាល់ភារកិច្ចជាបន្តបន្ទាប់ទៀត៕

មូស្គូ ព្រមានបណ្ដាប្រទេសទាំងឡាយពី «ផលវិបាក» ជុំវិញការបោះឆ្នោតបញ្ឈរជើងរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស

 រុស្ស៊ី បានព្រមានបណ្ដាប្រទេសទាំងឡាយ នៅឯអង្គការសហប្រជាជាតិថាការបោះឆ្នោត «Yes» ឬអនុបវាទលើសំណើរបស់ សហរដ្ឋអាមេរិក ដើម្បីបញ្ឈរជើងរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងត្រូវបានចាត់ទុកជា «កាយវិការអមិត្ត» ដែលនឹងបង្កផលវិបាកដល់ទំនាក់ទំនង ទ្វេភាគីជាមួយរុស្ស៊ី។ ខណៈបណ្ដាប្រទេសជា សមាជិកអង្គការសហប្រជាជាតិ (UN) ទាំង១៩៣ប្រទេស នឹងធ្វើការបោះឆ្នោតសម្រេចមួយនៅឯមហាសន្និបាត UN នៅថ្ងៃព្រហស្បតិ៍នេះ សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) លើសំណើរបស់សហរដ្ឋអាមេរិកដែលចង់បញ្ឈរជើងរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ដើម្បីអាចបញ្ឈរជើងរុស្ស៊ីពី ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានរដ្ឋជាសមាជិកចំនួន ៤៧ មានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ គេត្រូវការសំឡេងភាគច្រើន ២ភាគ៣នៃសមាជិក UN ទាំងអស់ ដោយមិនរាប់សន្លឹកឆ្នោតអនុបវាទ។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើមានប្រទេសប៉ុន្មាន ដែលទទួលបានកំណត់ហេតុពីរុស្ស៊ី នោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានស្នើឱ្យបញ្ឈរជើងរុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្ទាប់ពីលោកខាងលិច និងអ៊ុយក្រែនចោទប្រកាន់កងទ័ពរុស្ស៊ីថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយសម្លាប់ជនស៊ីវិលអ៊ុយក្រែនជាច្រើនរយនាក់ នៅតាមទីក្រុងជាច្រើន ជាពិសេសគឺក្នុងទីក្រុងប៊ូចាតែម្ដង៕

Share.

Comments are closed.