ប្រទេសរុស្ស៊ី នឹងបណ្តេញមន្រ្តីទូតអាមេរិកមួយចំនួនចេញពីប្រទេសខ្លួន

កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២២ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ីនឹងបណ្តេញអ្នកការទូតអាមេរិកតែមិនបានបញ្ជាក់ពីចំនួននោះទេ វាជាការវាយប្រហារបកទៅប្រទេសអាមេរិចវិញ ចំពោះការ​ដកមន្រ្តីកាទូតរុស្ស៊ីចំនួន១២នាក់​វិញ។

សេចក្តីថ្លែងការណ៍ពីសហទំព័រ ALJAZEERA បានការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីថា​ រាល់សកម្មភាពអរិភាពដោយសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី នឹងត្រូវបានឆ្លើយតបដោយម៉ឺងម៉ាត់ និងសមស្រប”។ សូមបញ្ជាក់ថា ប្រទេសអាមេរិចកន្លងទៅ​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​១២​ ចេញពីអង្គការសហប្រជាជាតិ ដោយសារការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ និងលើកឡើងថា «មន្រ្តីទាំងនោះជាអ្នកស៊ើបការណ៍សម្ងាត់» ចំពោះភាពតានតឹងរវាងប្លុកលោកខាងលិច និងរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕ នេះអាចជាការឆ្លើយតបមួយរបស់ប្រទេសរុស្សីទៅវិញ។

ម៉ាឡេស៉ីនឹងពិភាក្សាជាមួយសមាជិកដទៃទៀត ជុំវិញបំណងចង់ឱ្យ «ភាសាម៉ាឡេ» ក្លាយជាភាសាទី២ របស់អាស៊ាន

នាយករដ្ឋមន្រ្តីម៉ាឡេស៉ី អ៉ីស្មាល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ប្រទេសលោកនឹងពិភាក្សាជាមួយ ក្រុមមេដឹកនាំក្នុងតំបន់ ជុំវិញគោលបំណងចង់ឱ្យយកភាសាម៉ាឡេ ធ្វើជាភាសាទី២ របស់អាស៊ាន។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានអះអាងថា ក្រៅពីប្រទេសម៉ាឡេស៉ីផ្ទាល់ ភាសាម៉ាឡេគឺត្រូវបានគេប្រើក្នុងការនិយាយរួចស្រេចហើយ នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាឥណ្ឌូណេស៉ី ព្រុយណេ សិង្ហបុរី និងនៅតំបន់ខ្លះនៃប្រទេសថៃ កម្ពុជា ក៏ដូចជាហ្វីលីពីន ជាដើម ខណៈនៅវៀតណាមនិងឡាវ ក៏មានអ្នកនិយាយម៉ាឡេខ្លះៗផងដែរ។

លោក Ismail បានថ្លែងដូច្នេះថា «សឹងតែពេញមួយអាស៊ានទៅហើយ ដែលអាចនិយាយភាសាម៉ាឡេបាន ដូច្នេះវាមិនមានហេតុផលអ្វី ដែលយើងមិនគួរធ្វើឱ្យម៉ាឡេ ក្លាយជាភាសាផ្លូវការមួយរបស់អាស៊ាននោះឡើយ»។ លោក Ismail បានបន្ថែមថា លោកនឹងលើកយកប្រធានបទនេះ ទៅពិភាក្សាជាមួយសមភាគីអាស៊ានរបស់លោក។

Share.

Comments are closed.