ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន ever wave និងអង្គការ River Ocean Cleanup ពិភាក្សាលើយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដើម្បីជួយទ្រទ្រង់ដល់ចលនាទីក្រុងស្អាត

ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួប លោក Clemens នេផូមុក ហ្វេហ្គល ប្រធាន និងជាសហស្ថាបនិកក្រុមហ៊ុន Everwave GmbH, លោកបណ្ឌិត ថិលមែន Petter Flöhr ប្រធានផ្នែក បច្ចេកទេស និងជាសហស្ថាបនិក Everwave GmbH និងលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ River Ocean Cleanup និងក្រុមការងារ ដើម្បីពិភាក្សាការងារលើយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «ម៉ឺរីងហ្គាល by Landmarken» ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។

លោកClemensនេផូមុកហ្វេហ្គល បានថ្លែងនូវសេចក្តីរីករាយដែលបានជួបសម្តែងការគួរសមជាមួយលោករដ្ឋមន្រី្តក្រសួងទេសចរណ៍ និងមានឱកាសបង្ហាញយុទ្ធនាការ សម្អាតទន្លេជាប្រវត្តិសាស្ត្រនេះ។ យុទ្ធនាការនេះនឹងប្រើប្រាស់ទូក CollectiX ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។ សំរាមដែលប្រមូលបាននឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup រួចសំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។

ឯកឧត្ដម ថោង ខុន ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាសសង្គម Everwave និងអង្គការ River Ocean Cleanup ដែលបានរៀបចំយុទ្ធនាការ សម្អាតទន្លេនេះឡើង ដែលជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងការធ្វើឲ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការ ប្រឡងប្រណាំង ទីក្រុងស្អាតនៅកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា យន្តការប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានបង្កើត និងដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១១ មកដល់បច្ចុប្បន្នទទួលបានការគាំទ្រ និងមានភាពរីកចម្រើនច្រើនគួរជាទីមោទនៈ ដែលពីមុនយន្នការគ្រប់គ្រងសំណល់ភាគច្រើនគឺនៅលើគោក តែឥឡូវនេះបានសហការជាមួយ Everwave និង River and Ocean Cleanup ធ្វើការសម្អាតសំរាមក្នុងទឹកតាមដងទន្លេបន្ថែមទៀត ដែលទាំងនេះមិនត្រឹមតែជាការសម្រេចបានក្តីសុបិន្តមួយ ក្នុងការពារបរិស្ថានក្នុងទឹក និងលើផ្ទៃទឹក ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ តែក៏ជាសារមួយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំរាម ទាំងលើគោក និងផ្ទៃទឹកផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវឱ្យក្រុមការងារបន្តបេសកកម្មសម្អាតទន្លេនេះរយៈពេលវែង និងមិនត្រឹមតែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺត្រូវបន្តទៅខេត្ត ឬតំបន់ដែលមានទេសចរណ៍ប្រមូលផ្តុំ ដូចជាតំបន់ចុងឃ្នាស ខេត្តសៀមរាប និងខេត្តជាប់ទន្លេផង និងសមុទ្រផ្សេងៗទៀត ដើម្បីចូលរួមជំរុញភាពស្អាត និងបៃតងនៅ តាមដងទន្លេ និងសមុទ្រដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យជិះទូក ឬធ្វើសកម្មភាពទេសចរណ៍តាមទន្លេ និង សមុទ្រឲ្យកាន់តែច្រើនថែមទៀតផងដែរ៕

អ៊ុយក្រែន ព្យាយាមស្វែងរកការធានាសន្តិសុខ នៅក្នុងកិច្ចចរចាជាមួយរុស្ស៊ី

អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អ៊ីហ្គ័រ ហ្សូវកា (Igor Zhovka) បាននិយាយតាមកញ្ចក់ទូរទស្សន៍អាល្លឺម៉ង់ នៅថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែន កំពុងស្វែងរកការធានាសន្តិសុខ សម្រាប់ប្រទេសរបស់ខ្លួន ក្នុងកំឡុងពេលពិភាក្សាជាមួយប្រទេសរុស្ស៊ី។ លោក ហ្សូវកា បានបញ្ជាក់ «យើងចង់ធ្វើឲ្យប្រាកដថា ស្ថានភាពដែលកំពុងកើតឡើង ដែលនិយាយបានថាជា​ សង្រ្គាមនេះ និងមិនកើតឡើងម្តងទៀត»។ ការលើកឡើងរបស់លោក ហ្សូវកាកើតមានឡើងខណៈទីក្រុងម៉ូស្គូ នៅតែបន្តប្រតិបត្តិការរបស់ខ្លួនមកលើអ៊ុយក្រែន បើទោះបីជាលោកពូទីន បានចេញបញ្ជាឲ្យមានបទឈប់បាញ់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅក៏ដោយ។

បើតាមលោក ហ្សូវកា​កំឡុងពេលចរចា អ៊ុយក្រែន បានផ្តល់យោបល់ទាក់ទងនឹងដំណោះស្រាយសន្តិភាពដែលធ្វើទៅបាន និងការធានា សន្តិសុខសម្រាប់អ៊ុយក្រែន បន្ទាប់ពីបញ្ចប់ការខ្វែងគំនិតគ្នា។ លោកបានបន្តថា ការទាមទារមួយចំនួនរបស់រុស្ស៊ី គឺមិនអាចទទួលយកបាន ឧទាហរណ៍ដូចជាការទាមទារយកទឹកដីមួយចំនួន។ លោកជឿជាក់ថា កិច្ចពិភាក្សានៅតែអាចធ្វើទៅបានលើចំណុចផ្សេងទៀត ប៉ុន្តែការពិចារណាគួរតែផ្តោតលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែននាពេលអនាគត។

គួរបញ្ជាក់ថា កិច្ចចរចាជុំទី៤ រវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឡើងតាមអនឡាញ នៅថ្ងៃចន្ទម្សិលមិញដោយទទួលបានលទ្ធផលរីកចម្រើនខ្លះ តែជំនួបនឹងបន្តនៅថ្ងៃអង្គារនេះទៀត៕

Share.

Comments are closed.