ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ជូនសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

យោងតាមសេចក្តីជូនដំណឹង របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាប្រធាន គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងនាំយកជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅច្រកព្រំដែនអន្តរជាតិ ត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័កនៃប្រទេសឡាវ ។

លោកជំទាវបន្ថែមថា ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការ ពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងន័យ “កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ ហើយកម្ពុជា ក៏តែងតែបាន និងកំពុងធ្វើ ដោយឈរ លើស្មារតីមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគួរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់។

លោកជំទាវបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតដល់ប្រទេសឡាវ នៅក្នុង ការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ប្រជាជនឡាវ ឱ្យកាន់តែមានភាព ល្អប្រសើរឡើងជាលំដាប់៕

អ៊ុយក្រែនប្រកាស​ជនបរទេសដែលចូលរួមស្ម័គ្រចិត្តប្រយុទ្ធដើម្បីអ៊ុយក្រែននឹងមានសិទ្ធិទទួលបានសញ្ជាតិ

អនុរដ្ឋមន្រ្តីនៃមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីន (Yevhen Yenin) បាននិយាយកាលពីថ្ងៃអង្គារ៍សប្តាហ៏នេះថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។​ សារព័ត៌មានអ៊ុយក្រែន Ukrinform បានដកស្រង់សម្តីរបស់លោក យេននីន ថា អ៊ុយក្រែន កំពុងបង្កើតកងកម្លាំងអន្តរជាតិមួយដើម្បីការពារទឹកដី ដែលរួមមានជនបរទេស ដែលចង់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងការវាប្រហាររបស់រុស្ស៊ី និងការពារសន្តិសុខពិភពលោក។

លោក យេននីន បានបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តបរទេសកំពុងកើនឡើង ហើយអ្នកទាំងអស់នោះនឹងចុះកិច្ចសន្យា, ទទួលបានលិខិតឆ្លងដែនយោធា ដែលនឹងជំនួសដោយលិខិតអនុសញ្ញាតការស្នាក់នៅ របស់ពួកគេ។ នៅពេលខាងមុខទៀតនោះ ប្រសិនបើជនបរទេសទាំងនេះ ចង់ក្លាយជាពលរដ្ឋអ៊ុយក្រែន ច្បាប់របស់យើងនឹងផ្តល់មធ្យោបាយ ឱ្យពួកគេ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៏មុន ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា យុទ្ធជនបរទេសដំបូង ក្នុងចំណោម ១៦,០០០នាក់ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមប្រយុទ្ធជាមួយរុស្ស៊ី។ ស្ថានទូតអ៊ុយក្រែន ត្រូវគេដឹងថា បានជួយជ្រើសរើសអ្នកប្រយុទ្ធបរទេស ដែលអ្នកខ្លះមិនធ្លាប់ទទួលការហ្វឹកហ្វឺនយោធាពីមុនមកទេ៕

Share.

Comments are closed.