គុណភាពនៃចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាអាទិភាពទីមួយសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាអាទិភាពទីមួយ ជាពិសេស លើការលើកកម្ពស់គុណភាពចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានសង្កត់ធ្ងន់ថា សេវាកម្មអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន គឺជាកត្តាមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ លោកបានបន្ថែមថា ការលើកកម្ពស់នេះ បានផ្ដល់ឱកាសសិក្សាស្មើគ្នាទាំងផ្លូវការ និងក្រៅប្រព័ន្ធ ដល់កុមារ និងយុវជនកម្ពុជាទាំងអស់ នៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម។

ក្រុមហ៊ុនជប៉ុន នឹងនៅរក្សាអាជីវកម្មខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះបីជាមានអស្ថិរភាពនយោបាយ

ប្រហែល ៧០% នៃក្រុមហ៊ុនជប៉ុន ដែលវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងនៅតែបន្តរក្សា ឬពង្រីកប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមួយឬពីរឆ្នាំ បើទោះបីជាមានផលប៉ះពាល់នៃអស្ថិរភាពនយោបាយ និងជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

របាយការណ៍ការស្ទង់មតិរបស់ JETRO បាននិយាយថា ៥២,%នៃវិនិយោគិនជប៉ុន នឹងរក្សាកម្រិតប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយ ១៣,%នឹងពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែល ២៧,%នឹងពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា និង,%នឹងដកខ្លួនចេញពីប្រទេសនេះ ឬផ្លាស់ប្តូរប្រតិបត្តិការបស់ពួកគេទៅកាន់ប្រទេសទីបី។

គួរបញ្ជាក់ថា ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយ បានចេញនូវទស្សនវិស័យដ៏គួរឱ្យសង្វេគសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយបាននិយាយថា ប្រជាជនប្រមាណ ១៤,៤លាននាក់ ឬប្រហែលមួយភាគបួននៃចំនួនប្រជាជនសរុប នឹងត្រូវការជំនួយមនុស្សធម៌ ដូចជាអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនៅក្នុងឆ្នាំ២០២២នេះជាច្រើនទៀត។

ប្រទេសហ្វីលីពីនអំពាវនាវឱ្យប្រទេសឥណ្ឌូនេស៊ីដកចេញនូវបម្រាមនៃការនាំចេញធ្យូងថ្ម

រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសហ្វីលីពីន លោក Alfonso Cusi បានអំពាវនាវដល់ប្រទេសឥណ្ឌូណេស៊ី​ ឱ្យលុបចោលនូវការហាមឃាត់ការនាំចេញធ្យូងថ្មរបស់ខ្លួន ដោយលោកបាននិយាយថា គោលនយោបាយនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសហ្វីលីពីន ដែលពឹងផ្អែកខ្លាំងទៅលើប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។

ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មកម្ដៅដ៏ធំបំផុតរបស់ពិភពលោក បានផ្អាកការនាំចេញរបស់ខ្លួនកាលពីថ្ងៃទី១ ខែមករា បន្ទាប់ពីឧបករណ៍ប្រើប្រាស់ថាមពលរដ្ឋរបស់ខ្លួន ត្រូវបានរាយការណ៍ថា កម្រិតស្តុកឥន្ធនៈទាប ដែលអាចមានគ្រោះថ្នាក់នៅស្ថានីយ៍ថាមពលក្នុងស្រុករបស់ខ្លួន។

ប្រទេសហ្វីលីពីនដែលនៅតែពឹងផ្អែកខ្លាំងលើធ្យូងថ្មសម្រាប់ផលិតថាមពល បានទិញភាគច្រើននៃតម្រូវការរបស់ខ្លួនពីប្រទេសឥណ្ឌូណេស៊ី និងការផ្គត់ផ្គង់មួយចំនួនពីអូស្ត្រាលី និងវៀតណាម។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រមាណជិត ៧០%នៃការផ្គត់ផ្គង់ធ្យូងថ្មរបស់ប្រទេសហ្វីលីពីន គឺត្រូវបាននាំចូល។

Share.

Comments are closed.