សមិទ្ធផលធំៗទាំង ៣ នៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ សម្ដេចតេជោ បានមានប្រសាន៍ទាក់ទងទៅនឹងដំណើរទស្សនកិច្ចការងាររបស់សម្ដេច ទៅប្រទាសមីយ៉ាន់ម៉ា ដែលទទួលបានលទ្ធផល គឺ ការពន្យាពេលបទឈប់បាញ់ ការផ្ដល់ជំនួយមនុស្សធម៌ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ គឺជាកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន។

សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា ដែលបញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ បញ្ហានេះនឹងបន្តទៅដល់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាននាពេលអនាគតទៀត។

បច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន

សម្តេចតេជោបានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ ថា កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុនដែលមានជាយូរណាស់មកហើយ។ សម្តេចបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា រួមទាំងជំនួយផ្សេងៗជាច្រើនទៀតដល់កម្ពុជាផងដែរ។

ទាក់ទងទៅនឹងទំនាក់ទំនងកម្ពុជា-ជប៉ុន នេះផងដែរ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសជប៉ុនក៏បានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាផងដែរ។ ដើម្បីអបអរសាទរនៃទំនាក់ទំនងនៃប្រទេសទាំងពីនេះ ជប៉ុន និងកម្ពុជាក៏មានរៀបចំនូវកម្មវិធីសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងត្រូវរៀបចំឱ្យការធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៃខេត្តព្រះសីហនុ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ។

មុន​ជំនួបកិច្ច​ពិភាក្សាទ្វេភាគី អាមេរិក​ព្រមាន​ពូទីន​ម្ដង​ទៀត​ពី​ផលអ​វិជ្ជមានដ៏​ធំ បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីថ្ងៃអាទិត្យបានរំលឹកឡើងវិញថា រុស្ស៊ីនឹងប្រឈមមុខនឹង “ផលវិបាកដ៏ធំ” ប្រសិនបើខ្លួនបានឈ្លានពានអ៊ុយក្រែនម្តងទៀត ហើយបាននិយាយថា ការចរចាក្នុងសប្តាហ៍នេះនឹងសាកល្បងថាតើប្រធានាធិបតីរុស្ស៊ីលោក Putin មានឆន្ទៈក្នុងការដោះស្រាយវិបត្តិការទូតដែរឬទេ។

គណៈប្រតិភូអាមេរិក និងរុស្ស៊ីនឹងជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃចន្ទ បន្ទាប់មកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាណាតូ-រុស្ស៊ីនៅទីក្រុងប្រ៊ុចសែលនៅថ្ងៃពុធ និងសម័យប្រជុំរបស់អង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅទីក្រុងវីយែននៅថ្ងៃព្រហស្បតិ៍។ ដែលជំនួប​នេះ​កើត​ឡើង​ចំពេល​មាន​ភាព​តានតឹង​កើនឡើង ​ជុំវិញ​ការ​បង្កើន​កងទ័ព​រុស្ស៊ី​នៅ​ព្រំដែន​ជាមួយ​អ៊ុយក្រែន។

លោក Blinken កាលពីថ្ងៃអាទិត្យបានរំលឹកឡើងវិញថា នឹងមានផលវិជ្ជមានផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផ្សេងទៀតសម្រាប់ទីក្រុងមូស្គូ ប្រសិនបើនៅតែ “បន្តការឈ្លានពានរបស់ខ្លួន” ប្រឆាំងនឹងអ៊ុយក្រែន រួមទាំងវត្តមានរបស់អង្គការណាតូ ដែលបានពង្រីកនៅផ្នែកខាងកើតក្បែរប្រទេសរុស្ស៊ី។ លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកក៏បាននឹងកំពុងផ្តល់ “ជំនួយការពារដ៏សំខាន់” ដល់អ៊ុយក្រែនផងដែរ។

Share.

Comments are closed.