JICA គាំទ្រការរចនាស្តង់ដារនៃប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូរបស់កម្ពុជា

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសក្រសួងបានចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា ជាមួយលោកស្រី Kamei Haruka ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី លើគម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ។

គួបញ្ជាក់ផងដែរថា JICA នឹងគាំទ្រគម្រោងសម្រាប់ការអភិវឌ្ឍន៍ការរចនាស្តង់ដារជាតិនៃប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូរបស់កម្ពុជា ដែលការចុះហត្ថលេខានេះ គឺដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តរបស់ខ្លួន។ គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងត្រីមាសទី២ ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៥។ ដែលគម្រោងនេះផងដែរ ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទឹកនៅក្នុងប្រទេសកម្ពុជា។

កម្ពុជា​-​ចិន​​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ដោយ​កាត់បន្ថយ​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា​ជាង​៩​០​%

Khmer Times- ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ ​ប្រទេស​ចិន​ ​និង​កម្ពុជា​នឹង​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ពួកគេ​ដែល​បាន​ចូលជាធរមាន​កាលពី​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​សហគ្រាស​ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​យោង​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ប្រទេស​ទាំងពីរ ​នឹង​កាត់បន្ថយ​ពន្ធ​ ដល់​ជាង​​៩​០​% ​នៃ​ការនាំចូល​ពី​ភាគី​ម្ខាងទៀត​។​

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​ ​និង​កម្ពុជា ​បាន​កើន​ឡើង​ ​៤​៥​.​៩​% ​ដល់​ ​១​០​.​៩​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុងរយៈពេល​ ​១​០​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​ដែល​ឈាន​ដល់​គោលដៅ​ចំនួន​ ​១​០​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​

ក្រសួង​បានបន្តទៀត​ថា​ ​ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​កម្ពុជា​ ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​កម្ពុជា​ ​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូ​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​សមត្ថភាព​ផលិតកម្ម​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​វិ​ស័យ​បៃតង​ ​និង​កា​បូ​ន​ទាប​។​

កម្ពុជា ឡាវ វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម

Khmer Times- កម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា នេះបើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នាយឧត្តមសេនីយ៍ Vilay Lakhamphong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម បានជួបប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី៥ ខែមករា។​

រដ្ឋមន្ត្រីទាំងបីបានឯកភាពជំរុញការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជំងឺឆ្លង និងគ្រោះធម្មជាតិផ្សេងៗនៅតាមបណ្តាខេត្តជាប់ព្រំដែន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងបីបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ និងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី និងត្រីភាគី។

Share.

Comments are closed.