បញ្ហាប្រឈមជាយុទ្ធសាស្រ្តចំនួនបួន ក្នុងដំណើរការអាស៊ានឆ្នាំ២០២២​

នៅក្នុងបាឋកថាអាស៊ានលើកទី២៣ ស្ដីពី ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពន្យល់យ៉ាងល្អិតល្អន់អំពីចង្កោមចំនួនបួន នៃបញ្ហាប្រឈមជាយុទ្ធសាស្រ្តរួមមាន៖

  • ការស្ដារឡើងវិញក្រោយពីផលប៉ះពាល់នៃជំងឺកូវីដ១៩
  • ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ
  • បញ្ហាប្រឈមផ្នែកសន្តិសុខទាំងជាប្រពៃណី និងមិនមែនប្រពៃណីដែលមានស្រាប់ និង
  • បញ្ហាប្រឈមផ្ទៃក្នុង និងក្នុងស្ថាប័នរបស់អាស៊ាន

ដែលបញ្ហាប្រឈមទាំងនេះ នាំឲ្យកម្ពុជា ជ្រើសរើសការដឹកនាំដំណើរការអាស៊ាននៅឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីសារសំខាន់នៃស្មារតីរបស់អាស៊ាន ក្នុងមានជាគ្រួសាររួបរួមគ្នាមួយ ដែលមានសមាជិកចំនួន១០ប្រទេស ក្នុងការជម្នះបញ្ហាប្រឈមរួម និងស្មារតីដ៏រឹងមាំនៃ “ទាំងអស់រួមគ្នា” ដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវសន្តិភាព ស្ថិរភាព និងបន្តជំរុញបន្ថែមទៀតនូវការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុង និងក្រៅតំបន់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ បានលើកឡើងអំពីអាទិភាព សម្ធិផល និងទស្សនវិស័យសំខាន់ៗនានារបស់កម្ពុជា នៅក្នុងសហគមន៍អាស៊ានទាំងបី រួមមានសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់។

កិច្ចប្រជុំក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ី គ្រោងធ្វើនៅថ្ងៃទី១២ ខែមករា

AKP- មន្រ្តីរបស់អង្គការណាតូបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃអង្គារថា ក្រុមសម្ព័ន្ធមិត្តបានបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ដោយអំពាវនាវឱ្យទីក្រុងមូស្គូពិចារណាចំពោះការព្រួយបារម្ភរបស់អង្គការណាតូទៅលើសកម្មភាពរបស់រុស្ស៊ី។

         យោងតាម លោក Jens Stoltenberg «កិច្ចសន្ទនាណាមួយជាមួយរុស្ស៊ីនឹងត្រូវដំណើរការដោយឈរលើមូលដ្ឋាននៃការបដិវត្តន៍ ដោះស្រាយកង្វល់របស់អង្គការណាតូចំពោះសកម្មភាពរបស់រុស្ស៊ី ផ្អែកទៅលើគោលការណ៍ស្នូល និងឯកសារមូលដ្ឋាននៃសន្តិសុខអឺរ៉ុប ហើយត្រូវប្រព្រឹត្តទៅដោយការពិគ្រោះយោបល់ជាមួយបណ្តាដៃគូអឺរ៉ុបរបស់អង្គការណាតូ»។

លើសពីនេះ លោក ក៏បានស្នើឱ្យកោះប្រជុំក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ី នៅដើមឆ្នាំ២០២២ ដើម្បីដោះស្រាយស្ថានការណ៍ក្នុង និងជុំវិញប្រទេសអ៊ុយក្រែន និងការអះអាងអំពីការចោទប្រកាន់ថាបានបង្កើនកងទាហានរុស្ស៊ីនៅជិតព្រំដែនរបស់អ៊ុយក្រែន៕

សារៈសំខាន់​នៃ​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អា​ស៊ាន​ដើម្បី​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា

 Khmer Times- ទាក់ទង​នឹង​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​មេដឹកនាំ​ទាំងពីរ​គឺ ​សម្ដេតេជោ ​ ​ហ៊ុន​ ​សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​និង​លោក ​ Joko ​W​i​do​do​ ​​ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូ​នេ​ស៊ី បាន​ផ្លាស់ប្តូរ​ទ​ស្សនៈ​ស្តីពី​ការ​វិវត្ត​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អា​ស៊ាន​ ​ដើម្បី​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​សមស្រប​ ​និង​ ​សម្រេច​បាន​នូវ​ឯកភាពជាតិ​ ​សន្តិភាព​ ​និង​ស្ថិរភាព​យូរអង្វែង​ ​និង​ការ​អភិវឌ្ឍន៍​ នេះបើយោងតាមការប្រកាស លទ្ធផលនៃជំនួបតាមទូរស័ព្ទរវាង មេដឹកនាំទាំងពីរប្រទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

         ក្នុង​ពេល​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ ​លោក​ប្រធានាធិបតី​ ​W​ido​do​ ​បាន​សម្តែង​ការ​អប​អរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​កម្ពុជា​ដែល​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​អា​ស៊ាន​នៅ​ឆ្នាំ​២​០​២​២​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​បាន​គាំទ្រ​កម្ពុជា​ធ្វើជា​ប្រធាន​អា​ស៊ាន​នៅ​ឆ្នាំ​២​០​២​២​ ​និង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១​៣​ ​កាលពី​ថ្ងៃ​ទី​២​៥​-​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​។

         ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចាប់ពី​ថ្ងៃ​ទី​៧​ ​មករា​ ​បើ​ទោះ​ជា​មានការ​តវ៉ា​ ​និង​ការ​ដុតស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា​ ជាបន្តបន្ទាប់​ ​ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏ដោយ​។​

Share.

Comments are closed.