https://www.youtube.com/watch?v=Ak6xbnh7LYo

គម្លាតសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២០​ និង២០២១

នៅក្នុងឆ្នាំ២០២០ ដោយការរីករាលដាលនៃជំងឺកូវីដ១៩ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុនអាជីវកម្មនានា និងព្រំដែនអន្តរជាតិបានបិទ ដោយកាត់ផ្តាច់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍របស់ខ្លួន។​ នេះបើយោងតាមការរាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី។

ដោយឡែក សេដ្ឋកិច្ចសិង្ហបុរីបានងើបឡើង ៧,២ភាគរយ នៅក្នុងឆ្នាំ២០២១ ហើយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ,៤ភាគរយ បើធៀបនឹងឆ្នាំ២០២០។​ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២១ វិស័យផលិតកម្មដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកត់ត្រានូវកំណើនប្រចាំឆ្នាំ ១២,៨ភាគរយ ខណៈដែលវិស័យសំណង់ដែលជាម៉ាស៊ីនសម្រាប់កំណើនក្នុងស្រុកបានកើនឡើង ១៨,៧ភាគរយ ផងដែរ ។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីត្រូវបានគេព្យាករថា នឹងកើនឡើងពី ៣ភាគរយ ទៅ ៥ភាគរយ នៅក្នុងឆ្នាំ២០២២នេះ។

ចំណូលពន្ធកម្ពុជាកើនលើសគោលដៅ២៤% ដោយសម្រេចបាន ២,៧៨ពាន់លានដុល្លារអាមេរិក

កាលពីថ្ងៃចន្ទ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិមួយខ្សែ នៅខេត្តកោះកុង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាទទួលបានចំណូលពីពន្ធ និងគយចំនួន ៥,០៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ (GDT) រកចំណូលបាន ២,៧៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ពោលគឺខ្ពស់ជាងគោលដៅកំណត់របស់ខ្លួន ២៤% ខណៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) រកបាន ២,២៩ ពាន់លានដុល្លារអាមេរិក ទាបជាងគោលដៅ ៣%។

សម្ដេច​បាន​បន្ត​ថា​៖ «​សេដ្ឋកិច្ច​របស់​យើង​កំពុង​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ ហើយ​ចំណូល​ពន្ធ​របស់​យើង​នៅ​ចុង​ឆ្នាំ ២០២១ គឺ​ល្អ»។ “កំណើនសេដ្ឋកិច្ចរបស់យើងត្រូវបានព្យាករណ៍នៅប្រហែល ៣%កាលពីឆ្នាំមុន” ។

ប្រធានរដ្ឋសភា ជំរុញឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា លើកកម្ពស់ផលប្រយោជន៍និងរក្សាកាពារតម្លៃជាតិជាធំ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូតនៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច។

សម្តេចបានលើកឡើង នៅព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ២០២២នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាចំនួនបីរូប ដែលទើបត្រូវបានរាជរដ្ឋាភិបាលតែងតំាង ឱ្យបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួន ថា ក្នុងនាមជាឯកអគ្គរាជទូតត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ  និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយមានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក។ 

ក្រៅពីនេះ សម្តេចបានលើកទឹកចិត្តដល់ ឯកអគ្គរាជទូតទំាងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ប្រចាំនៅប្រទេស ដែលឯកឧត្តម ជាតំណាងឱ្យបានល្អបំផុត ដើម្បីកៀរគរផលប្រយោជន៍នានាជូនប្រទេសជាតិដូចជា ការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា ជាដើម៕

Share.

Comments are closed.