https://www.youtube.com/watch?v=zzCW13O3bqs

ការបើសម្ភោធការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ក្រោមជំនួយពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។

ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គម្រោងផ្លូវនេះមានរយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៤ ដែលថវិកាប្រើប្រាស់សរុបចំនួន ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

ប្រជាជនម៉ាឡេស៊ីរាប់ពាន់នាក់ជម្លៀសខ្លួនពីទឹកជំនន់

VNA- ប្រជាជន​រាប់​ពាន់​នាក់​ក្នុង​រដ្ឋ​ចំនួន​ប្រាំពីរ​នៃ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​ជម្លៀស​ចេញ​កាលពី​ថ្ងៃ​ទី 1 ខែ​មករា ឆ្នាំ២០២១។

រហូតមកដល់ពេលនេះ ប្រជាជនជាង 125,000 នាក់បានរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរសប្តាហ៍នៅក្នុងប្រទេសនេះ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា រដ្ឋ Kelantan, Terengganu, Pahang, Johor, Malacca, Negeri Sembilan និង Sabah នៅតែរងផលប៉ះពាល់ដោយទឹកជំនន់ ហើយមនុស្ស 8,727 នាក់ត្រូវបានបង្ខំឱ្យជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន 128កន្លែង ។

យោងតាមមន្រ្តីប៉ូលីសម៉ាឡេស៊ីបានឱ្យដឹងថា មនុស្សចំនួន ៥០នាក់បានស្លាប់ និង ២នាក់ផ្សេងទៀត បានបាត់ខ្លួននៅក្នុង គ្រោះមហន្តរាយនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី នឹងផ្តល់ជំនួយជាសាច់ប្រាក់ ឬទម្រង់ផ្សេងទៀតដែលមានតម្លៃជាង ៣៣៦លានដុល្លារអាម៉េរិក ដើម្បីជួយដល់ជនរងគ្រោះ។ រដ្ឋាភិបាលនេះក៏បានស្នើឱ្យមូលនិធិអាកាសធាតុបៃតង របស់អង្គការសហប្រជាជាតិ ផ្តល់ជំនួយចំនួន ៣លានដុល្លារអាម៉េរិក ដល់ផែនការឆ្លើយតប ទៅនឹងបម្រែបម្រួលអាកាសធាតុ ថ្នាក់ជាតិរបស់ខ្លួនផងដែរ៕

ការចូលជាធរមានជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយក្នុងតំបន់

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក បានចូលជាធរមានជាផ្លូវការ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី លោក Gan Kim Yong បានមានប្រសាន៍ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ការជំរុញដល់ទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសសិង្ហបុរី និងប្រទេសជាភាគីនៃកិច្ចព្រមព្រៀង RCEP​ ដែលមានសមាជិកទាំង ១០ របស់អាស៊ាន រួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់​។​

អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បាននិយាយថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នឹងបើកឱកាសក្នុងការជំរុញដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ដែលត្រូវការជាចាំបាច់សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ស្របពេលដែលមានជំងឺកូវីដ-១៩។ លោកក៏បានកត់សម្គាល់ថា កិច្ចព្រមព្រៀនេះ នឹងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយការពង្រីកច្បាប់នៃប្រភពដើមរួម ការធ្វើឱ្យសាមញ្ញនៃនីតិវិធីគយ ការសម្របសម្រួលពាណិជ្ជកម្ម និងច្បាប់ពាណិជ្ជកម្មដែលស៊ីសង្វាក់គ្នាដោយផ្តល់នូវតម្លាភាព យុត្តិធម៌ និងលទ្ធភាពព្យាករកាន់តែច្រើនសម្រាប់ធុរកិច្ច។

ក្នុងនោះផងដែរ​ កិច្ចព្រមព្រៀងនេះនឹងលុបបំបាត់ពន្ធទៅលើទំនិញរហូតដល់ ៩២% នៃទំនិញដែលត្រូវបានជួញដូររវាងប្រទេសហត្ថលេខី ពង្រីកការចូលទៅកាន់ទីផ្សារសម្រាប់ការវិនិយោគ និងបទប្បញ្ញត្តិ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ពាណិជ្ជកម្មសេរីដ៏ធំ។

Share.

Comments are closed.